ជិះម៉ូតូដួលដោយខ្លួនឯង បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿនដួលអូសជាច្រើនម៉ែត្រ នៅវេលាម៉ោង២ និង១០នាទីយប់ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ភ្នំពេញ-ហាណូយ ចំនុចមុខវត្តអន្លង់កា្ងន ក្នុងសង្កាត់ឃ្មួញ  ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះទាំងអ្នកស្លាប់និងអ្នករងរបួស នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 1HE-9856។ 

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូ ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនយ៉ានលឿន។ 

ខណៈមកដល់ចំណុចកើតហេតុ បានដួលអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យបុរសម្នាក់បោកក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិចឯកជន យកទៅសង្គ្រោះ។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយកម៉ូតូជន រងគ្រោះទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំសាច់ញាតិ យកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ។ 

ចំណែក សពរងគ្រោះត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារ មកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread