ឃាត់បុរសជាកម្មករសំណង់ម្នាក់ពាក់ព័ន្ធថ្នាំញៀននៅខណ្ឌដង្កោ

ភ្នំពេញ​ ៖ ប៉ូលិសខណ្ឌដង្កោបានឃាត់បុរសជាកម្មករសំណង់ម្នាក់​ ក្នងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១២ និង១៥នាទីត្រង់ចំណុចផ្លូវបំបែក៦០ម៉ែត្រកែង ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ សាវ័ន្ត វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ស្ថិតនៅឃុំសៀមរាប ​ស្រុកកណ្ដាលស្ទឹង ​ខេត្តកណ្ដាល​។ វត្ថុតាងចាប់យក ក្រាមពណ៌សថ្លា ០៤កញ្ចប់ថង់តូច, ម៉ូតូ ០១គ្រឿង និងទូរស័ព្ទ ០១គ្រឿង។

បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើនេះទៅតុលាការផ្តន្ទាទោសតាមនីតិវិធី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab