លោក Zidance:ខ្ញុំនឹងចាប់អារម្មណ៍ការងារនៅ Chelsea លុះត្រាតែក្លឹបនេះរក្សាទុក Hazard នឹងផ្តល់ប្រាក់២០០លានផោនដើម្បីផ្ទេរកីឡាករថ្មី

អតីតអ្នកចាត់ការក្លឹប Real Madrid លោកZinedine Zidane បានបង្ហើបប្រាប់ថា លោកនឹងចាប់អារម្មណ៍​ចង់​ក្លាយ​ជា​គ្រូបង្វឹក​ក្លឹប​ Chelsea​ ប្រសិនបើ​ក្លឹបនេះ​ផ្តល់​ការ​ធានា​ច្បាស់​លាស់​ចំពោះ​លោក។

        ខណ:គ្រូបង្វឹក​ក្លឹ​ប Chelsea បច្ចុប្បន្នលោក Maurizio Sarri​កំពុង​ស្ថិត​ក្រោមសម្ពាធ​ បន្ទាប់ជួប​នូវ​រដូវកាល​ដ៏ខកចិត្តនោះ ​លោក Zidanceពិតជាអន្ទះ​សា​ចង់​ចរចា​ជាមួយ​ក្លឹប​ Chelseaដើម្បីមកទទួលតំណែងបន្តពី​លោក Sarri។

        ទោះបីជា​យ៉ាងណា លោក Zidance ចង់​ឲ្យ​ក្លឹប​ Chelsea ​ធានា​ថា កីឡាករ​ឆ្នើម Eden Hazard បន្តនៅ​ជាមួយ​ក្លឹបនេះ។លោក Zidance ត្រូវ​ការ​កញ្ចប់ទឺក​ប្រាក់​២០០លានផោនសម្រាប់ផ្ទេរកីឡាករក្នុងតំបន់​ ដើម្បី​ពង្រឹង​ក្រុម ព្រម​ទាំងអនុញ្ញាតឲ្យលោក​មានចំណែក​ចូល​រួម​ក្នុង​ការ​ជ្រើស​រើស​កីឡាករថ្មី​ជាមួយ​លោកស្រី Marina Granovskaia ផងដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab