adverise with khmeread 7b9387c8 41fe 40d6 a62e cba1913cadb0

ខ្មែរសញ្ជាតិបារាំងមានប្រពន្ធក្មេង បន្ទាប់ពីពិសាថ្នាំ១កញ្ចប់ស្លាប់

    ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ដែលមានប្រពន្ធក្មេងមានអាការ:មិនស្រួលខ្លួនបានពិសាថ្នាំពេទ្យមួយកញ្ចប់រួចក៏ដាច់ខ្យល់ស្លាប់ ដែលហេតុការណ៍នេះ បានកើត ឡើងកាលពីវេលាម៉ោងប្រហែល៨យប់ថ្ងៃទី១១ធ្នូឆ្នាំ២០១៥នៅផ្ទះលេខ៤៦ ក្នុងបុរីពិភពថ្មី ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
    ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះSonn Tean Pievue អាយុ៦៥ឆ្នាំកាន់ប៉ាស្ព័រលេខ13CV85812 ស្នាក់នៅផ្ទះខាងលើជាមួយប្រពន្ធឈ្មោះហេង មុំពេជ្រ អាយុ២៦ឆ្នាំ ។
     ប៉ូលិសបន្តថា នាវេលាម៉ោងប្រមាណ៨យប់ជនរងគ្រោះបានឡើងទៅលើឡៅតឿរួចហូបបាយ។បន្ទាប់ពីហូបបាយរួចក៏ចូលបន្ទប់ងូតទឹក ចេញមកវិញប្រាប់ប្រពន្ធថា"គាត់អត់ស្រួលខ្លួន" ហើយប្រពន្ធក៏ច្របាច់ដៃជើងឲ្យ។ក្រោយមកជនរង គ្រោះពិសាថ្នាំពេទ្យឈ្មោះDolipranអស់មួយកញ្ចប់។មួយសន្ទុះក្រោយមកមិនស្រួលខ្លួនខ្លាំងហើយដាច់ខ្យល់ស្លាប់តែម្តង៕

adverise with khmeread

មតិយោបល់