ចិនគ្រោងនឹងដាក់ដំណើរការស្ថានីយរថភ្លើង ៥G ដំបូងគេបង្អស់ដោយប្រើបច្ចេកវិជ្ជាខ្ពស់របស់ Huawei

ចិនគ្រោងនឹងដាក់ដំណើរការនូវអ្វីដែលខ្លួនហៅថាជា "ស្ថានីយរថភ្លើង 5G ដំបូងគេបង្អស់របស់ពិភពលោក" នៅឆ្នាំនេះជាមួយនឹងបច្ចេកវិជ្ជាមកពីក្រុមហ៊ុន Huawei ។

ដំណឹងនេះកើតឡើងស្របពេលដែលក្រុមហ៊ុនបច្ចេកវិជ្ជានេះកំពុងត្រូវបានព្រួតធ្វើបាបដោយបណ្តាប្រទេសលោកខាងលិច ដោយសារបារម្ភថា Huawei កំពុងធ្វើចារកម្មលើអ្នកប្រើប្រាស់របស់ខ្លួនឱ្យរដ្ឋាភិបាលក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន China Daily បានឱ្យដឹងថា បណ្តាញ 5G ដែលមានល្បឿនលឿនខ្លាំងបំផុតនេះនឹងត្រូវបំពាក់នៅស្ថានីយរថភ្លើង Shanghai Hongqiao ដែលជាមណ្ឌលចរាចរណ៍មមាញឹកបំផុតនៅអាស៊ីនិងរ៉ាប់រងនូវអ្នកដំណើរប្រមាណ ៦០ លាននាក់ក្នុងមួយឆ្នាំ។

"ប្រព័ន្ធ5Gឌីជីថលខាងក្នុង" គ្រោងនឹងដំឡើងយ៉ាងពេញលេញនៅក្នុងស្ថានីយរថភ្លើងនៅភាគខាងលិចទីក្រុងសៀងហៃនៅខែកញ្ញាខាងមុខ។

"កន្លែងពិសោធន៍" មួយចំនួនត្រូវបានបង្កើតឡើងរួចហើយនៅក្នុងសាលរង់ចាំរបស់ស្ថានីយដើម្បីអនុញ្ញាតឱ្យអ្នកដំណើរសាកល្បងប្រើបណ្តាញអ៊ីនធឺណេតដ៏លឿនបំផុតនេះ។

ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Huawei និងត្រូវបានដាក់បង្ហាញនៅក្នុងទីក្រុងសៀងហៃកាលពីថ្ងៃចន្ទទី១៨កុម្ភៈ។ ប្រព័ន្ធនេះត្រូវបានសម្រិតសម្រាំងដើម្បីបម្រើឱ្យមជ្ឈមណ្ឌលចរាចរណ៍ដែលបញ្ជាដោយក្រុមហ៊ុន China Mobile ដែលជាសាជីវកម្មទូរគមនាគមន៍របស់រដ្ឋ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...