ស៊យនុះស៊យ! ឆក់កាបូបបានសម្រេច តែចៃដន្យគេកំពុងថតរូបជុំគ្នា ជាប់មុខយ៉ាងច្បាស់ក្រឡែត រួចបង្ហោះលើបណ្តាញសង្គម រត់ទៅណារួច?

ចោរម្នាក់ ដែលគេថតជាប់ក្នុងកាមេរ៉ាពេលកំពុងឆក់កាបូបស្ដ្រីម្នាក់ នៅពេលស្ដ្រីរងគ្រោះកំពុងឈរថតរូបភាពក្នុងទីក្រុង Ho Chi Minh អំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីកាលពីពេលថ្មីៗនេះ ត្រូវបានប៉ូលិសចាប់ខ្លួន។

យោងតាមនាយកដ្ឋានប៉ូលិសក្រុងបានឱ្យដឹងថា ជនឈ្មោះ Thach Thanh Tuyen វ័យ ២៤ ឆ្នាំ មកពីតំបន់ដីសណ្តទន្លេមេគង្គខេត្ត Tra Vinh ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេល ២ សប្ដាហ៍។

នៅល្ងាចថ្ងៃទី ៣ កុម្ភៈ ស្ដ្រីម្នាក់បានកំពុងថតរូបភាពជាមួយនឹងសមាជិកគ្រួសារនៅផ្លូវប្រសព្វ Thi Sach និងផ្លូវ Cao Ba Quat ក្នុងសង្កាត់លេខ១ នៅពេល Tuyen បានរត់ទៅឆក់កាបូបរបស់នាង។

ហើយរូបថត ដែលគេថតជាប់មុខយ៉ាងច្បាស់ក្រឡែតនេះ ត្រូវបានគេយកទៅផុសផ្អើលលើបណ្ដាញសង្គម មុនពេលរូបភាពនោះត្រូវបានបញ្ចូនឱ្យសមត្ថកិច្ចតាមចាប់ជនសង្ស័យ៕

adverise with khmeread

អ្នកនឹងចូលចិត្ត