តើអ្នកបានត្រៀមខ្លួនហើយឬនៅសម្រាប់ការបង្ហាញខ្លួនរបស់ Galaxy S10 នៅយប់នេះ?

ភ្នំពេញ៖ ទាំងព្រះរាជាណាចក្រកម្ពុជា និងប្រទេសស្ទើរតែទាំងអស់ជុំវិញពិភពលោកកំពុងធ្វើការរាប់ថយក្រោយយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ។
គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះវីដេអូ Teaserថ្មីមួយនៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុនសាមសុង ដែលទើបបង្ហោះចេញជាមួយនឹងលេខ ១០ ព្រមទាំងកាលបរិច្ឆេទនៃការបង្ហាញទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូលGalaxyស៊េរីទំនើបចុងក្រោយប្រចាំឆ្នាំ ២០១៩នឹងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco)រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ កុម្ភៈ ត្រូវនឹងថ្ងៃទី២១កុម្ភៈម៉ោង ២យប់ នៅប្រទេសកម្ពុជាយើង។

 

ដោយឡែកសម្រាប់ការបង្ហាញលេខ​ ១០ ធំៗនៅក្នុងវីដេអូ គឺចង់បញ្ជាក់ពីការអបអរសាទរខួប ១០ឆ្នាំរបស់Samsung Galaxyផងដែរ។ដូច្នេះអ្នកគាំទ្រសាមសុងទាំងអស់កំពុងរង់ចាំមើលថាតើទូរស័ព្ទដៃស្មាតហ្វូន Galaxyជំនាន់ថ្មីនេះនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះ។

                                                                    

ប្រសិនបើលោកអ្នកទាំងអស់គ្នាចង់ដឹងច្បាស់ថាតើ Galaxyស៊េរីទំនើបចុងក្រោយនេះមានរូបរាងពិតនិងលក្ខណៈសម្បត្តិអស្ចារ្យកម្រិតណានោះសូមកុំភ្លេចតាមដានទស្សនាការផ្សាយផ្ទាល់ពីទីក្រុងញូវយ៉ក នាយប់នេះតាមរយៈបណ្តាញសង្គមដូចខាងក្រោម៖

វេបសាយផ្លូវការ របស់ក្រុមហ៊ុនសាមសុង:http://www.samsung.com/global/galaxy/events/unpacked/

ទំព័រហ្វេសប៊ុក ផ្លូវការ របស់ក្រុមហ៊ុនសាមសុង:https://www.facebook.com/SamsungCambodia/?ref=br_rs

ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មាន Khmernote: https://www.facebook.com/Khmernote/

ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មាន Sabay: https://www.facebook.com/SabayNewsOfficial/

ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មានទស្សនាវដ្តី អេឡិចត្រូនិច: https://www.facebook.com/eworldmagz/

ទំព័រហ្វេសប៊ុក ផ្លូវការ របស់សារព័ត៌មានខេម បូរីផត:

​​https://www.facebook.com/Camboreport/

ទំព័រហ្វេសប៊ុក ផ្លូវការ របស់ទូរទស្សន៏​ Fresh News TV​​​​​​​​​​​:https://www.facebook.com/davidjam007/posts/1289023574570033

ដូច្នេះ សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថា​តើមានអ្វីខ្លះ ដែលអស្ចារ្យ ចំពោះ ទូរស័ព្ទដៃ​ Galaxy S10 យប់នេះ!

 

 

 

adverise with khmeread
PR