ប៉ូលិសទទួលឃាត់ជនបរទេស២នាក់បង្កការអុកឡុក និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន

ភ្នំពេញ​ ៖ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ បានទទួលឃាត់ជនបរទេស ចំនួន០២នាក់ប្រុសមាន ០២ សញ្ជាតិ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៣ និង៣០នាទីរសៀល ពីបទបង្កការអុកឡុក និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ 

ប៉ូលិសនិយាយថា​ ជនបរទេសទី១-ឈ្មោះ EDWARD MARISPINI ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិអាមេរិក ពីខាងតំណាងស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ពីបទ បង្កការអុកឡុក និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ 

ជននេះចូលមកប្រទេសកម្ពុជាលើកដំបូង នៅថ្ងៃទី០៨.០១.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុខរបរគ្រូបង្រៀននៅសាលា Bejin International School។ បច្ចុប្បន្នស្នាក់លើសទិដ្ឋាការរយៈពេល ១១ថ្ងៃ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។

ទី២.ឈ្មោះ GARCIA RENAUD ALEXANDRE ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិបារាំង ពីកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ  ពីបទ មានសតិមិនប្រក្រតី។ ជននេះចូលមក ប្រទេសកម្ពុជាលើកដំបូង នៅថ្ងៃទី២៥.០៥.២០១៨ តាមច្រកត្រពាំងគ្រៀល គោលបំណងទេសចរណ៍។ បច្ចុប្បន្ន ស្នាក់នៅលើសទិដ្ឋាការផុតកំណត់នៅថ្ងៃទី១១.០១.២០១៩ និងមានសតិមិនប្រក្រតី។

ជនបរទេសទាំង២នាក់នេះ ត្រូវបានប៉ូលិសឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់​៕

adverise with khmeread