ប៉ូលិសប៉ុស្តិ៍រដ្ឋបាលសំរោងឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសំរោង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បានបង្ក្រាបជាក់ស្តែងបទល្មើសគ្រឿងញៀន ត្រង់ចំណុច តាមផ្លូវបេតុង ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៣០នាទីយប់។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ ១.ឈ្មោះ ប៉ិក ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិឈ្វាំង ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល និង២.ឈ្មោះ ផេង ឌឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិ-ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

​សម្ភារៈដកហូតរួមមាន​ ១.ក្រាមពណ៌សថ្លា (មានតម្រុយជាគ្រឿងញៀន) ចំនួន ០១កញ្ចប់ថង់តូច, ២.ទូរស័ព្ទដៃចំនួន ០១គ្រឿង និង៣.ម៉ូតូម៉ាក ហុងដាC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១U-៥១៤៩ ចំនួន ០១គ្រឿង។

បន្ទាប់មកកម្លាំងប៉ូលិសក៏បានឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសំរោង និងបានបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាងយកមកអធិការដ្ឋានខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab