អតីតនាយករង FBI អះអាងយ៉ាងភ្ញាក់ផ្អើលថា ត្រាំជាភ្នាក់ងារសម្ងាត់របស់រុស្ស៊ី

លោក Andrew McCabe នាយករងរបស់ FBI ដែលត្រូវបានបណ្ដេញចេញ បាននិយាយថា គាត់ជឿថា វាអាចទៅរួច ដែលលោកប្រធានាធិបតីដូណាល់ ត្រាំ គឺភ្នាក់ងារសម្ងាត់រុស្ស៊ី។

Anderson Cooper របស់សារព័ត៌មាន CNN បានចោទជាសំណួរសួរទៅកាន់ McCabe កាលពីថ្ងៃទី ១៩ កុម្ភៈថា "តើលោកនៅតែជឿថាលោកប្រធានាធិបតីអាចជាទ្រព្យសកម្មរបស់រុស្ស៊ី"?

McCabe បានឆ្លើយតបថា "ខ្ញុំគិតថា វាអាចទៅរួច។ ខ្ញុំគិតថានោះហើយជាមូលហេតុដែលយើងចាប់ផ្តើមការស៊ើបអង្កេតរបស់យើង ហើយខ្ញុំពិតជាអន្ទះសាចង់ឃើញកន្លែងណាដែល រដ្ឋអាជ្ញាពិសេស Robert Mueller សន្និដ្ឋាន"។

McCabe បានបន្តទៀតថា "ប្រធានាធិបតីរូបនេះកំពុងធ្វើឱ្យខូចដល់តួនាទីពង្រឹងច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់តួនាទីរបស់ហេដ្ឋារចនាសម្ព័ន្ធស៊ើបការណ៍សម្ងាត់របស់យើង ហើយជះឥទ្ធិពលអវិជ្ជមានដល់បុរស និងស្ត្រីនៃអង្គភាព FBI និងនៅទូទាំងទីភ្នាក់ងារស៊ើបការណ៍ និងសមត្ថភាព ដើម្បីការពារប្រទេសនេះរៀងរាល់ថ្ងៃ"។

លោក McCabe ត្រូវបានបណ្តេញចេញកាលពីឆ្នាំមុនដោយលោក Jeff Sessions អគ្គរដ្ឋអាជ្ញា ដែលបានលើកឡើងពីការខ្វះការយល់ដឹងរបស់គាត់នៅក្នុងការស៊ើបអង្កេតផ្ទៃក្នុងមួយទៅលើការលេចធ្លាយលើប្រព័ន្ធផ្សព្វផ្សាយអំពីការស៊ើបអង្កេតរបស់ FBI ទៅលើអ៊ីមែលរបស់លោកស្រីហ៊ីលឡារីគ្លីនតុន។

កាលពីព្រឹកថ្ងៃអង្គារ ទី ១៩ កុម្ភៈ លោក McCabe បាននិយាយថាអង្គភាពអនុវត្តច្បាប់សហព័ន្ធគិតថា អាចធ្វើទៅបានដែលលោកត្រាំបានធ្វើការជំនួសរុស្ស៊ី នៅពេលការិយាល័យបានបើកការស៊ើបអង្កេតប្រឆាំងនឹងគាត់នៅឆ្នាំ ២០១៦៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab