បង់ក្លាដែសបិទវេបសាយសិចនិងវេបសាយល្បែងជិត២០.០០០រួមទាំងកម្មវិធី TikTok និង Bigo

អាជ្ញាធរបង់ក្លាដែសបានបិទវេបសាយស្ទើរ ២០.០០០ វេបសាយ ដែលជាផ្នែកមួយនៃ "សង្គ្រាម" ប្រឆាំងនឹងរូបភាពអាសគ្រាម។ នេះបើយោងតាមសម្តីរដ្ឋមន្រ្តីមួយរូបបានបញ្ជាក់កាលពីថ្ងៃអង្គារ។

អ្នកផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណេតនៅក្នុងប្រទេសប្រកាន់ខ្ជាប់សាសនាមូស្លីមដ៏ធំមួយនេះ បានបិទចោលនូវវេបសាយវីដេអូសិច និងវេបសាយភ្នាល់ល្បែង នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះក្រោមបង្គាប់ពីនិយ័តករទូរគមនាគមន៍។

លោក Mustafa Jabbar រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "ខ្ញុំចង់បង្កើតនូវសុវត្ថិភាព និងអ៊ីនធឺណេតមានសុវត្ថិភាពមួយសម្រាប់ប្រជាជនបង់ក្លាដែសទាំងអស់ រួមទាំងក្មេងៗ។ ហើយនេះគឺជាសង្គ្រាមរបស់ខ្ញុំប្រឆាំងនឹងវីដេអូសិច។ ហើយរឿងនេះនឹងជាសង្គ្រាមបន្តទៅមុខមួយ"។

កម្មវិធីប្រព័ន្ធកម្សាន្តសង្គមអនឡាញល្បីៗដូចជា TikTok និង Bigo ដែលអាជ្ញាធរជឿជាក់ថាមិនសមរម្យ ក៏ត្រូវបានបិទនៅក្នុងប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះផងដែរ។ នេះបើយោងតាមសម្តីរបស់លោក Jabbar៕

adverise with khmeread
tiger
Loading ad ...