ស្មាតហ្វូនធ្វើឱ្យមានរន្ធ "៥០០កន្លែង" នៅលើកែវភ្នែកស្ត្រីម្នាក់ បន្ទាប់ពីនាងមើលអេក្រង់ដោយបើកពន្លឺកប់ៗពីរឆ្នាំ

ស្រ្តីម្នាក់បានជួបបញ្ហាភ្នែកធ្ងន់ធ្ងរ បន្ទាប់ពីប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូនរបស់នាងជាមួយកម្រិតពន្លឺអេក្រង់ខ្ពស់បំផុតអស់រយៈពេលពីរឆ្នាំ។

ផលប៉ះពាល់នេះគឺអាក្រក់បំផុត ដែលវេជ្ជបណ្ឌិតបាននិយាយថា មាន "រន្ធ" ចំនួនជាង ៥០០កន្លែងបានលេចឡើងនៅលើកែវភ្នែករបស់នាង ហើយភ្នែករបស់នាងហាក់ដូចជាត្រូវបាន "ដុតកម្លោចនៅក្នុងម៉ាស៊ីនម៉ៃក្រូវេវ" អ៊ីចឹង។

ស្រ្តីវ័យ ២៥ឆ្នាំ មានឈ្មោះ Chen រូបនេះ រស់នៅក្នុងទីក្រុងកាវសុង ស្ថិតក្នុងតំបន់ភាគខាងត្បូងកោះតៃវ៉ាន់ ហើយមានការងារជាលេខា។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា Chen បានបើកកម្រិតពន្លឺទូរស័ព្ទរបស់នាងខ្ពស់បំផុតដើម្បីអាចឱ្យនាងមើលឃើញទូរស័ព្ទរបស់នាង ពេលដែលនាងនៅខាងក្រៅ ហើយមិនបានបន្ថយពន្លឺរបស់វានោះទេអស់រយៈពេលពីរឆ្នាំ។

បន្ទាប់ពីរយៈពេលពីរឆ្នាំនៃការសរសេរសារ និងមើលវីដេអូជាមួយនឹងទូរស័ព្ទពន្លឺដ៏ខ្ពស់របស់ខ្លួន នាង Chen បាននិយាយថា នាងបានចាប់ផ្តើមមានភាពឈឺចាប់នៅក្នុងភ្នែករបស់នាង ដែលភ្នែករបស់នាងបានឡើងក្រហម។

លេខារូបនេះបានទៅមន្ទីរពេទ្យដើម្បីជួយសម្រាលដល់ស្ថានភាពមិនប្រក្រតីរបស់នាង ហើយគ្រូពេទ្យបានរកឃើញថា កែវភ្នែកខាងឆ្វេងរបស់នាង ត្រូវបាន "កកស្ទះដោយឈាម" ហើយភ្នែករបស់នាងត្រូវបានខូចជាអចិន្ត្រៃយ៍។

កែវភ្នែកនៅក្នុងភ្នែកខាងស្តាំរបស់នាងត្រូវបានរាយការណ៍ថាមានស្ថានភាពអាក្រក់បំផុត ហើយវេជ្ជបណ្ឌិតបានរកឃើញមាន "រន្ធ" ចំនួន៥០០កន្លែងនៅលើកែវភ្នែករបស់នាង។

Chen ត្រូវបានព្យាបាលដោយថ្នាំស្តេរ៉ូអ៊ីដ និងបានដោះស្រាយបញ្ហានេះ ដែលគេរាយការណ៍ថា បានបង្ហាញសញ្ញានៃភាពប្រសើរឡើងបន្ទាប់ពីរយៈពេលបីថ្ងៃ។

វេជ្ជបណ្ឌិតម្នាក់ដែលបានព្យាបាល Chen បាននិយាយថាទូរស័ព្ទរបស់អ្នកជំងឺរូបនេះ បានបញ្ចេញពន្លឺនៅឯកម្រិត ៦២៥ Lumen ដែលច្រើនជាងពីរដងនៃកម្រិតដែលក្រុមគ្រូពេទ្យផ្តល់ដំបូន្មាន គឺ ៣០០ Lumen៕

adverise with khmeread

អ្នកនឹងចូលចិត្ត