ចង់បន្ថយហានិភ័យនៃជំងឺបេះដូង បរិភោគគ្រាប់ផ្លែឈើឱ្យបានមួយក្តាប់រាល់ថ្ងៃ

យោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា ទទួលទានគ្រាប់ផ្លែឈើមួយក្តាប់ ដូចជាគ្រាប់ស្វាយចន្ទី គ្រាប់សណ្តែករីករាយ ឬគ្រាប់អាល់ម៉ុង រាល់ថ្ងៃអាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឹគាំងបេះដូងឬជំងឺដាច់សរសៃឈាមខួរក្បាលបានដល់ទៅ ៣ ដង។

ជំងឺសរសៃឈាមបេះដូងឬ CVD គឺជាមូលហេតុចម្បងនាំឱ្យឈឺស្លាប់ចំពោះអ្នកដែលមានជំងឺប្រព័ន្ធរំលាយអាហារ។

ការសិក្សាថ្មីរបស់សាកលវិទ្យាល័យហាវើដបានរកឃើញថា អ្នកជំងឺដែលបានញ៉ាំគ្រាប់ផ្លែឈើទាំងនេះមួយក្តាប់ចំនួន ៥ ថ្ងៃក្នុងមួយសប្តាហ៍ គឺថយឱកាសស្លាប់ដោយសារជំងឺបេះដូង ៣៤ ភាគរយ និងបន្ថយការវិវត្តទៅរកជំងឺនេះបាន ១៧ ភាគរយ។

មួយក្តាប់នៃគ្រាប់ផ្លែឈើគឺស្មើនឹងគ្រាប់វ៉ុលណាត់ ៧ គ្រាប់ ឬ គ្រាប់អាល់ម៉ុង ២៤ គ្រាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត