Pacquiao ប្រាប់កូនប្រុសច្បងកុំប៉ងអាជីពប្រដាល់អី ព្រោះម្តាយហូរទឹកភ្នែករាល់ថ្ងៃរឿងកូនទៅប្រកបអាជីពឈឺសាច់នេះ

វីរបុរសប្រដាល់ហ្វីលីពីន Manny Pacquiao បាននិយាយកាលពីថ្ងៃពុធថា គាត់បានជំរុញឱ្យកូនប្រុសច្បងរបស់គាត់នៅឆ្ងាយពីសង្វៀន ក្រោយពីការប្រឡូកក្នុងកីឡាប្រដាល់របស់កូនប្រុសវ័យ ១៩ ឆ្នាំបានធ្វើឱ្យម្តាយយំស្រក់ទឹកភ្នែក។

Pacquiao ដែលជាអ្នកប្រដាល់តែម្នាក់គត់ដែលឈ្នះខ្សែក្រវាត់ពិភពលោកនៅក្នុងក្របខ័ណ្ឌ ៨ ប្រភេទទម្ងន់ផ្សេងៗគ្នាបាននិយាយថា គាត់និងភរិយារបស់គាត់មិនឱ្យមានហ្គង់និងឧបករណ៍ប្រដាល់នៅក្នុងផ្ទះនោះឡើយ។

អ្នកប្រដាល់ ដែលគេស្គាល់ថាជាអ្នកក្រក្លាយជាអ្នកមានដោយសារប្រដាល់រូបនេះ បានព្យាយាមជំរុញកូនប្រុសរបស់គាត់ឈ្មោះ Emmanuel Jr ដែលគេស្គាល់ថា Jimuel ឱ្យជ្រើសរើសផ្លូវផ្សេងទៀត។

Manny Pacquiao បាននិយាយប្រាប់បណ្តាញទូរទស្សន៍ ABS- CBN ថា «វាធ្វើឱ្យខ្ញុំឈឺចាប់ណាស់ ដែលគាត់ប្រឡូកក្នុងប្រដាល់ ពីព្រោះខ្ញុំដឹងថាវាលំបាកកម្រិតណា។ ខ្ញុំបានប្រាប់គាត់ថា "ប៉ាប៉ាប្រឡូកក្នុងប្រដាល់គឺដោយសារតែភាពក្រីក្រប៉ុណ្ណោះ...កូនពុំចាំបាច់ទៅប្រដាល់ទេ"។ ប៉ុន្តែគាត់បាននិយាយថា "ប៉ាប៉ា កូនគឺដូចប៉ាប៉ាចឹង ប្រដាល់គឺជាចំណង់ចំណូលចិត្តរបស់កូនដែរ។ កូនចង់ក្លាយជាអ្នកតំណាងប្រទេសនេះក្នុងនាមជាអត្តពលិកម្នាក់"»។

Pacquiao បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីវីដេអូរបស់ Jimuel អែលវាយគូប្រកួតឱ្យលុតជង្គង់លើសង្វៀនក្នុងអំឡុងការប្រកួតមិត្តភាពត្រូវបានបង្ហោះនៅលើហ្វេសប៊ុក។

Pacquiao និយាយអំពីប្រពន្ធរបស់គាត់ឈ្មោះ Jinkee ដែលបានជំរុញឱ្យអ្នកប្រដាល់វ័យ ៤០ ឆ្នាំរូបនេះចូលនិវត្តន៍ផងដែរ យ៉ាងដូច្នេះថា «ម៉ាក់របស់គាត់យំច្រើនដងណាស់ ហើយប្រាប់គាត់ថា "កុំប្រកួតប្រដាល់អីកូនប្រុស។ កូនម្នាក់នេះពិតជាចង់ប្រដាល់ណាស់"»៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab