ហាងកាត់សក់មួយនៅហាណូយផ្តល់ជូនការកាត់សក់យកម៉ូតតាមមេដឹកនាំអាមេរិកនិងកូរ៉េខាងជើងដោយឥតគិតថ្លៃ ដោយសារហេតុផលមួយ

ដើម្បីជាកិត្តិយសនៃជំនួបកំពូលនាពេលខាងមុខរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងជើង Kim Jong-Un ដែលប្រព្រឹត្តទៅនៅហាណូយប្រទេសវៀតណាម ហាងកាត់សក់ក្នុងស្រុកមួយកំពុងផ្តល់ជូននូវស្ទីលម៉ូតសក់ដូចអ្នកដឹកនាំនយោបាយទាំងពីររូបដោយឥតគិតថ្លៃ។

ខណៈកិច្ចប្រជុំកំពូលនឹងធ្វើឡើងនៅថ្ងៃទី ២៧-២៨ កុម្ភៈ ហាងកាត់សក់ Tuan Duong Beauty Academy នឹងផ្ដល់ជូនការកាត់សក់យកម៉ូតតាមមេដឹកនាំទាំងពីរដោយមិនគិតថ្លៃរហូតដល់ថ្ងៃទី ២៨ កុម្ភៈ។

ហើយក្មេងប្រុសវ័យ ៨ ឆ្នាំម្នាក់ឈ្មោះ Gia Huy ដែលបានកាត់សក់មូដ Kim Jong-Un បានសម្ដែងអារម្មណ៍រីករាយរបស់ខ្លួន ដោយសារមនុស្សគិតថាគាត់មើលទៅដូចមេដឹកនាំកូរ៉េខាងជើង។

Le Tuan Duong ជាអ្នកដែលបើកហាងកាត់សក់នេះ បានផ្ដល់ជូនការកាត់សក់ដោយមិនគិតថ្លៃបែបនេះ ដោយសារតែគាត់ស្រឡាញ់សន្តិភាព ហើយគាត់ស្អប់សង្គ្រាមណាស់។ ហើយគាត់បាននិយាយថា សមាជិកគ្រួសារគាត់បានស្លាប់ក្នុងសង្គ្រាមច្រើននាក់ណាស់ ដូច្នេះការមានកិច្ចប្រជុំកំពូលបែបនេះគាត់ពិតជាគាំទ្រពេញទំហឹង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab