Ander Herrera គ្រោងបន្តកិច្ចសន្យាថ្មី៣ឆ្នាំទៀតជាមួយ Man Utd

កីឡាករ​ Ander Herrera គ្រោងបន្តអនាគតថ្មីជាមួយក្លឹប Man Utd បន្ទាប់ពីរកឃើញទម្រង់លេងល្អវិញនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ole Gunnar Solskjaer ។

 

កីឡាករវ័យ២៩ឆ្នាំរូបនេះរំពឹងថា នឹងចុះកិច្ចព្រមព្រៀងថ្មីបន្តរយៈពេល៣ឆ្នាំទៀត និងទទួលបានប្រាក់ឈ្នួល ១០០.០០០ផោនក្នុងមួយសប្តាហ៍ ។

 

សេចក្តីរាយការណ៍កាលពីដើមខែនេះបង្ហាញថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះជិតនឹងចុះកិច្ចសន្យាជាមួយ Man Utd បន្ទាប់ពីកសាងខ្លួនទៅជាជម្រើសដំបូងជាមួយកីឡាករ Paul Pogba និង Nemanja Matic ។

 

កិច្ចសន្យាបច្ចុប្បន្នរបស់ Herrera នៅពហុកីឡាដ្ឋាន Old Trafford នឹងចប់នៅរដូវក្តៅនេះ។ កីឡាកររូបនេះហាក់ដូចជាចង់ចាកចេញពីក្លឹបនេះ អំឡុងពេលការចរចាកិច្ចសន្យាជាប់គាំងមុនពេលលោក Solskjaaer ចូលជំនួសលោក Jose Mourinho។

 

ប៉ុន្តែប្រភពមួយបានអះអាងថា “នៅពេលនេះ​ Herrera ត្រៀមបន្តអនាគតនៅទីនេះ បន្ទាប់ពីការចរចាត្រូវបានអូសបន្លាយ។ ក្លឹបក៏បានបញ្ជាក់ច្បាស់ថា ពួកគេចង់ឲ្យ Herrera បន្តលេងនៅទីនេះទៀត។ ពួកគេមិនចង់ឲ្យកីឡាកររូបនេះចាកចេញដោយឥតតម្លៃខ្លួនទេ”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab