ចុះប្រមូលជនញៀនថ្នាំប្រុសស្រី១៣នាក់យកទៅមន្ទីរសង្គមកិច្ច

ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ៣ចុះប្រមូលជនញៀនថ្នាំប្រុសស្រី១៣នាក់យកទៅមន្ទីរសង្គមកិច្ច​ កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅក្នុងដីឡូតិ៍គេទុកចោលភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

​ប៉ូលិសនិយាយថា​ យុទ្ធនាការចុះប្រមូលក្រុមក្មេងញៀនថ្នាំ​ខណៈពេលចុះទៅដល់ចំណុចខាងលើប៉ូលិស បានរកឃើញក្រុមក្មេងញៀនថ្នាំចំនួន១៣នាក់ និងឧបករណ៍សម្រាប់ជក់ថ្នាំមួយកំប្លេ។ភ្លាមៗនោះ ប៉ូលិសបានរៀបចំឯកសារបញ្ជូនជនញៀនថ្នាំទាំង១៣នាក់ ទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំកែប្រែនិងបន្សាបថ្នាំញៀន។

លោក ឯម ភារី នាយប៉ូលិសប៉ុស្តិ៍បានបញ្ជាក់ថា​ ក្រុមក្មេងញៀនថ្នាំទាំងនេះសុទ្ធតែត្រូវឪពុកម្តាយកាត់កាលចោល ដោយសារតែពួកគេដើរសេពថ្នាំញៀនមិនចូលផ្ទះ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab