ប្រជាពលរដ្ឋនៅក្នុងភូមិព្រែកតាគង់៣០នាក់តវ៉ារឿង «ក្រុមហ៊ុនបុរីភ្នំពេញផាក​» បូមខ្សាច់លុបព្រែក

ភ្នំពេញ​ ៖​ មានប្រជាពលរដ្ឋនៅក្នុងភូមិព្រែកតាគង់ចំនួនប្រហែល៣០នាក់ (ប្រុស​១០នាក់) បានមកសាលាសង្កាត់ព្រែកតាសេក​ ដើម្បីតវ៉ា​ករណី «ក្រុមហ៊ុនបុរីភ្នំពេញផាក​» បូមខ្សាច់លុបព្រែក បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃ​ទី២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៩នៅវេលាម៉ោង​ ៩ និង២០នាទី។ 

​ប្រជាពលរដ្ឋនិយាយថា​ ក្រុមហ៊ុនបុរីភ្នំពេញផាក​ បានបូមខ្សាច់លុបព្រែក នៅចំណុចក្រុមទី០៨​ ភូមិព្រែកតាគង់​ សង្កាត់ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​  បណ្តាលឱ្យពួកគាត់មិនអាចចេញចូលទូក​ សម្រាប់ធ្វើនេសាទ​ ឬ​ ធ្វើដំណើរតាមផ្លូវទឹកបានឡើយ​។ ករណីនេះអាជ្ញាធរសង្កាត់កំពុងដោះស្រាយ​​។ 

​ជុំវិញការតវ៉ារបស់ប្រជាពលរដ្ឋ​ អំពីការបូមខ្សាច់លុបព្រែកខាងលើនេះ​ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីភាគីក្រុមហ៊ុនបុរីភ្នំពេញផាក​ បាននោះទេនៅព្រឹកថ្ងៃទី២១ កុម្ភៈនេះ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab