រថយន្តដឹកអេតចាយបើកបុកពីក្រោយម៉ូតូបណ្តាលឱ្យប្តីស្លាប់និងប្រពន្ធរងរបួស

​កណ្ដាល ៖ មានករណីរថយន្ដមួយគ្រឿងបើកបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូជាប្តីស្លាប់ និងស្រ្ដីជាប្រពន្ធរួមដំណើររងរបួសស្រាលបានកើតឡើង នៅវេលា ម៉ោង ៥និង ២០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិបុណ្ណាឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល​។

​ប៉ូលិសនិយាយថា ជនរងគ្រោះស្លាប់ឈ្មោះ ឃឹម ពន្លក ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាវេវ ធុនសេ១១០ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1C-9403 រួមដំណើរជាមួយឈ្មោះ ឈិន រ៉ែម ភេទស្រី អាយ៤០ឆ្នាំ របួសស្រាល​។ អ្នកទាំងពីរត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិត្រពាំងទឹម ឃុំត្រពាំងសាបស្រុកបាទី ខេត្តតាកែវ​។ 

​ចំណែករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ កូរ៉េ ពណ៌ខៀវ-ស ពាក់ស្លាកលេខ ច 9418 ភព 2 ប្រភេទដឹកទំនិញ(ដឹកអេតចាយ) បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ ទុករថយន្ដចោល រួចរត់គេចខ្លួនបាត់។

​ប៉ូលិសនិយាយថា​ ដំបូងជនរងគ្រោះពីរនាក់ប្ដីប្រពន្ធបើកបរម៉ូតូឌុបគ្នា ដោយមានដឹកមាន់សម្រាប់យកទៅលក់ នៅរាជធានីភ្នំពេញក្នុងទិសដៅពីត្បូងទៅជើង (ពីតាកែវទៅភ្នំពេញ)​។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដដឹកអេតចាយមួយគ្រឿងខាងលើ ដែលធ្វើដំណើរស្របទិសគ្នា បានបុកម៉ូតូជនរងគ្រោះពីក្រោយ បណ្ដាលឱ្យជនរងគ្រោះជាប្ដីបើកបរម៉ូតូដួលបោកទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯស្រ្ដីជាប្រពន្ធទទួលរងរបួសស្រាល​។ ចំណែកអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់តែម្តង​។

​ក្រោយពីមានហេតុការណ៍កើតឡើង ប៉ូលិសចរាចរណ៍ស្រុកកណ្ដាលស្ទឹង បានចុះមកធ្វើការអន្ដរាគមន៍ ពិនិត្យ វាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតយកមធ្យោយបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់​។ ចំណែកជនរងគ្រោះស្លាប់ត្រូវបានប៉ូលិសជំនាញប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab