adverise with khmeread Broken bones and sprains

របៀប​ជួយសង្គ្រោះ​មនុស្ស​ដែល​បាក់ឆ្អឹង​ដោយ​គ្រោះថ្នាក់​ផ្សេងៗ

​    ​ជាធម្មតា​ពេល​មាន​គ្រោះថ្នាក់​ផ្សេងៗ​ដូចជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ជនរងគ្រោះ​តែងតែ​រងគ្រោះ​កាន់តែ​ធ្ងន់ធ្ងរ​លើស​ដើម​ក្នុងករណី​បាក់ឆ្អឹង ដោយសារតែ​អ្នក​ដែល​ចូលមក​សង្គ្រោះ​ពុំបាន​ដឹង​ពី​របៀប​ជួយសង្គ្រោះ​ច្បាស់លាស់​។ ដូច្នេះ ពេល​លោក​អ្នកឃើញ​មនុស្ស​គ្រោះថ្នាក់​បាក់ឆ្អឹង​ជាយថាហេតុ ហើយ​មានបំណង​ជួយសង្គ្រោះ សូម​អនុវត្តតាម​វិធី​ដូចខាងក្រោម​៖

​    ​* សញ្ញា​នៃ​ការបាក់​ឆ្អឹង​៖
​    ​ឈឺចាប់ មិនអាច​កម្រើក​បាន ហើមប៉ោង​ខុសពី​ទម្រង់​ដើម​។​

​    ​* របៀប​សង្គ្រោះ​បឋម​៖
​    ​ហាម​ជនរងគ្រោះ​កុំឱ្យ​កម្រើក ដោយ​ត្រូវ​ផ្អាក​ធ្វើ​សកម្ម​ចលនា​សន្លាក់​លើ​និង​ក្រោម​ឆ្អឹង​ដែល​បាក់ ដោះ​គ្រឿងអលង្ការ សំលៀកបំពាក់ ចង​អប រក្សា​លំនឹង​មុន​ធ្វើការ​បញ្ចូនទៅ​មន្ទីរពេទ្យ​។​

​    ​* ករណី​ពិសេស (​បាក់ឆ្អឹង​ខ្នង​)៖
​    ​ឱ្យ​យើង​ដឹងបាន​ដោយសារ ឈឺចាប់​នៅ​ខាង​ខ្នង មិនអាច​កម្រើក​បាន ជួនកាល​រមាស់​ឈើ​បៗ ឬក៏​ស្ពឹក ចុងដៃ ជើង​។​

​    ​* របៀប​សង្គ្រោះ​បឋម​៖
​    ​ហាម​កម្រើក​, ទ្រ និង​ទប់​ក្បាល​ជនរងគ្រោះ​ឱ្យ​នឹង មាន​ជំនួយ​ច្រើន​នាក់ ជួយ​លើក​ជនរងគ្រោះ​ដោយ ប្រុងប្រយ័ត្ន​ដាក់​លើ​បន្ទះក្តា​រឹង (​ក្តារ​, ទ្វារ​...) ប​ញ្ចូ​ន​ជនរងគ្រោះ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​ទៅ​មន្ទីរពេទ្យ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់