ចាប់ខ្លួនឆ្មាំសមុទ្រអាមេរិកម្នាក់ ដែលរៀបផែនការវាយប្រហារទៅលើអ្នកនយោបាយនិងអ្នកកាសែតល្បីៗ

ឆ្មាំសមុទ្រអាមេរិកម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីអ្នកស៊ើបអង្កេតអះអាងថា គាត់បានគ្រោងធ្វើភេរវកម្មវាយប្រហារក្នុងប្រទេសអាមេរិក និងមានបញ្ជីឈ្មោះអ្នកនយោបាយជាច្រើន ដែលរួមមានសមាជិកគណបក្សប្រជាធិបតេយ្យលេចធ្លោ និងមនុស្សសំខាន់ក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត។

លោក Christopher Paul Hasson ត្រូវបានរំពឹងថានឹងបង្ហាញមុខក្នុងតុលាការនៅថ្ងៃព្រហស្បតិ៍នៅរដ្ឋ Maryland បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ទាក់ទងនឹងកាំភ្លើង និងគ្រឿងញៀនកាលពីសប្តាហ៍មុន។

រដ្ឋអាជ្ញាបាននិយាយថា Hasson អាយុ ៤៩ ឆ្នាំ ដែលរស់នៅក្នុងបន្ទប់ក្រោមដីនៅ Silver Spring បានប្រកាន់យកទស្សនៈជ្រុលនិយមអស់ជាច្រើនឆ្នាំមកហើយ។

ឯកសាររបស់តុលាការបាននិយាយថា លោក Hasson បានធ្វើសេចក្តីព្រាងអ៊ីមែលមួយកាលពីខែមិថុនាឆ្នាំ ២០១៧ ដែលគាត់បានសរសេរអំពី "គំនិតគួរឱ្យចាប់អារម្មណ៍មួយ ដែលរួមបញ្ចូលទាំងការវាយប្រហារអាវុធជីវសាស្រ្ត បន្ទាប់មកគឺការវាយប្រហារទៅលើបណ្តាញផ្គត់ផ្គង់ចំណីអាហារ"។

ហើយភ្នាក់ងារសហព័ន្ធក៏បានរកឃើញកាំភ្លើងចំនួន ១៥ គ្រាប់ និងគ្រាប់កាំភ្លើងជាង ១ ពាន់គ្រាប់ នៅពេលដែលលោក Hasson ត្រូវបានចាប់ខ្លួន៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab