ដើម្បីការអភិវឌ្ឍសន្តិភាពប្រកបដោយចរីភាព អង្គការសន្តិភាពអន្តរជាតិដែលមានឈ្មោះថា «HWPL» (វប្បធម៌ល្អវិសេសវិសាល សន្តិភាពពិភពលោក និងការស្តារពន្លឺឡើងវិញ) និងគណៈប្រតិភូសន្តិភាពនានាបានចាប់ផ្តើមដំណើរទស្សនកិច្ចសន្តិភាពពិភពលោកនិងបានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី ២០ ខែកុម្ភៈ។
ដំណើរទស្សនកិច្ចសន្តិភាពពិភពលោកមកកាន់ប្រទេសកម្ពុជាគឺជាទស្សនកិច្ចលើកដំបូងរបស់អង្គការ HWPL ។ អង្គការ HWPL បានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជារួមទាំងក្រសួងអប់រំយុវជននិងកីឡានិងក្រសួងយុត្តិធម៌។ ក្រសួងអប់រំយុវជននិងកីឡាបានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង (MOA) ជាមួយអង្គការ HWPL កាលពីថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០១៨។ ហើយបន្ទាប់ពីនោះមក កម្មវិធីអប់រំសាកល្បងក៏បានលេចរូបរាងចេញពី MOA នេះ។ MOA គ្រោងនឹងរៀបចំនិងផ្សព្វផ្សាយការអប់រំនៃ "តម្លៃសន្តិភាពរបស់អង្គការ HWPL" ដែលជាការប្តេជ្ញាចិត្តទ្វេភាគី។
ការអប់រំសន្តិភាពរបស់ HWPL គឺដើម្បីបំភ្លឺដល់សិស្សនិស្សិតនិងបណ្តុះបុគ្គលដែលមានទេពកោសល្យជាមួយនឹងតម្លៃនិងស្មារតីនៃសន្តិភាព ដែលបន្ទាប់មកអាចដើរតួនាទីត្រួសត្រាយក្នុងការផ្សព្វផ្សាយទូលំទូលាយនូវវប្បធម៌សន្តិភាព។ ការអប់រំនេះផ្តល់នូវការយល់ដឹងជាមូលដ្ឋានអំពីគោលការណ៍ជាមូលដ្ឋានដែលមនុស្សត្រូវធ្វើឡើងដើម្បីបង្កើតសន្តិភាព។
"ពិធីបើកដំណើរការក្រុមប្រឹក្សាសន្តិភាពក្រោមចំណុះក្រសួងអប់រំយុវជនក្នុងប្រទេសកម្ពុជាឆ្នាំ ២០១៩" នឹងត្រូវធ្វើបន្ថែមទៀតនៅថ្ងៃទី ២២ ខែកុម្ភៈ។ សមាជិកចំនួន ២៩ នាក់រួមទាំងលោកជំទាវ គីម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា នឹងត្រូវតែងតាំងជាក្រុមប្រឹក្សាសន្តិភាពនៅពិធីនេះ។ សមាជិកទាំងអស់នៃក្រុមប្រឹក្សានេះនឹងសិក្សានិងអនុវត្តកម្មវិធីអប់រំដើម្បីឱ្យសិស្សកម្ពុជាក្លាយជាអ្នកដឹកនាំសន្តិភាពនាពេលអនាគត។
លោក រ៉េន គុន អ្នកគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា "ការអប់រំសន្តិភាពដែលសហការជាមួយក្រុមសន្តិភាពអន្តរជាតិមានគោលបំណងដើម្បីឱ្យមនុស្សជំនាន់ក្រោយបង្កើតពិភពលោកដែលមានការចុះសម្រុងគ្នា និងធ្វើឱ្យពួកគេក្លាយទៅជាអ្នកនាំសារសន្តិភាពសម្រាប់សាបព្រោះវប្បធម៌សន្តិភាពក្រោមពាក្យស្លោក ពួកយើងគឺតែមួយ"។
នៅពេលសាបព្រោះសន្តិភាពទៅកាន់ពិភពលោកទាំងមូល អង្គការ HWPL បានបង្កើតគំនិតផ្តួចផ្តើមសន្តិភាពរបស់ខ្លួនសម្រាប់ការអប់រំយុវជនយុវនារីនិងសារព័ត៌មានដោយផ្អែកលើសេចក្តីប្រកាសសន្តិភាពនិងការបញ្ចប់សង្គ្រាម (DPCW) ដែលជាចម្លើយនៃសន្តិភាព ដែលទាំងអស់នេះត្រូវបានហៅថា វប្បធម៌នៃសន្តិភាព៕
