កសិករម្នាក់នេះដាំពោតបានរង្វាន់លេខ១ថ្នាក់ជាតិរាល់ឆ្នាំ, រឹតតែឆ្ងល់គឺគាត់ចែកពូជពោតល្អឱ្យអ្នកជិតខាងទៀត ពេលអ្នកកាសែតសម្ភាសទើបដឹងរឿង!

មានកសិករម្នាក់ដាំដំណាំពោតលើកណាក៏ឈ្នះបានពានរង្វាន់លេខ១ដែរ។ រៀងរាល់ឆ្នាំ គាត់បានយកពោតគាត់ទៅចូលរួមពិព័រណ៍កសិកម្មជាតិ ដោយឈ្នះបានពានរង្វាន់បូខៀវរាល់ឆ្នាំ។ 

នៅឆ្នាំមួយ អ្នកកាសែតបានសម្ភាសគាត់ និងបានដឹងអំពីរបៀបដ៏អស្ចារ្យដែលកសិករនោះដាំពោត។ 

អ្នកកាសែតនោះបានរកឃើញថា កសិករនោះបានចែកគ្រាប់ពូជពោតល្អលេខ១ឱ្យទៅអ្នកជិតខាងរបស់គាត់។ 

អ្នកកាសែតសួរថា "តើលោកអាចចែកគ្រាប់ពូជលេខ១ឱ្យទៅអ្នកជិតខាងយ៉ាងដូចម្តេចទៅ បើពួកគេប្រជែងនឹងពោតរបស់លោករាល់ឆ្នាំចឹង?"។ 

កសិករនោះឆ្លើយថា "ហេតុអីចែកពួកគេមិនបាន? អ្នកមិនទាន់ដឹងទៀត មែនទេ?"។ 

កសិករពន្យល់ថា "ខ្យល់បានបក់យកលម្អងពីពោតទុំ រួចបោកបក់វាពីចម្ការពោតមួយទៅចម្ការពោតមួយទៀត។ ប្រសិនបើអ្នកជិតខាងខ្ញុំដាំពោតអន់ លម្អងពោតអន់ៗដែលបក់ឆ្លងកាត់ចម្ការពោតខ្ញុំនឹងធ្វើឱ្យពោតល្អលេខ១របស់ខ្ញុំខូចគុណភាព។ បើខ្ញុំចង់ដាំពោតលេខ១ ខ្ញុំត្រូវតែជួយអ្នកជិតខាងខ្ញុំដាំពោតល្អដែរ"។

កសិកររូបនេះពិតជាដឹងច្បាស់ណាស់អំពីការផ្សាភ្ជាប់ទំនាក់ទំនងក្នុងជីវិត។ ពោតរបស់គាត់មិនអាចល្អបានទេ ដរាបណាពោតរបស់អ្នកជិតខាងល្អដូចពោតគាត់ដែរ។ 

ដូច្នេះក្នុងជីវិតជាក់ស្តែងរបស់យើង អ្នកដែលជ្រើសរើសរស់នៅក្នុងសន្តិភាព ត្រូវជួយអ្នកជិតខាងរស់នៅក្នុងសន្តិភាពដែរ។ អ្នកដែលជ្រើសរើសរស់នៅសុខស្រួល ក៏ត្រូវជួយអ្នកដទៃរស់នៅសុខស្រួលដែរ។ 

តម្លៃនៃជីវិតគឺវាស់វែងដោយជីវិតដែលមានការចែករំលែកនិងការជួយគ្នា។  

ហើយសម្រាប់អ្នកដែលជ្រើសរើសរស់នៅរីករាយ ក៏ត្រូវជួយអ្នកដទៃឱ្យរស់នៅរីករាយដូចគ្នាដែរ។ 

មេរៀនបានពីរឿងនិទានខ្លីនេះគឺ ៖ ប្រសិនបើយើងចង់ដាំពោតល្អ យើងត្រូវតែជួយអ្នកជិតខាងដាំពោតល្អដែរ។ នេះហើយជាវិធីដែលជួយដល់អ្នកដទៃបានហើយ ថែមទាំងជួយខ្លួនយើងឱ្យក្លាយជាអ្នកមានទៀត៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត