ប៉ូលិសស្រុកកោះធំឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធពាក់ព័ន្ធ

កណ្តាល​ ៖​ ប៉ូលិសស្រុកកោះធំបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ក្នុងករណីប្រើប្រាស់ដោយខុសច្បាស់នូវសារធាតុញៀន​ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១​ នៅចំណុចផ្ទះជនសង្ស័យ ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ម៉ាក បូរី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

មុខរបរ (មិនពិតប្រាកដ),២-ឈ្មោះ ហ៊ីម គីមហុង ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ (មិនពិតប្រាកដ) និង៣-ឈ្មោះ ចាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ (មិនពិតប្រាកដ)។ វត្ថុតាងចាប់យកមាន ១-សម្ភារៈដបជក់និងប្រើប្រាស់ថ្នាំញៀន និង២-ទូរស័ព្ទដៃចំនួន ០៤គ្រឿង។

ប៉ូលិសបន្តថា​ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១១ ដោយមាន ប្រជាពលរដ្ឋល្អបានរាយការណ៍ថាមានមុខសញ្ញាកំពុងតែជក់ថ្នាំញៀន នៅចំណុចផ្ទះ ឈ្មោះ ម៉ាក បូរី ស្ថិតនៅក្នុង ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ 

​ក្រោយពេលទទួលបានព័ត៌មានរួចកម្លាំងប៉ូលិសជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានចុះទៅសហការជាមួយនឹងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសំពៅពូន ហើយបាននាំគ្នាចុះទៅបង្ក្រាបមុខសញ្ញាខាងលើដែលកំពុងតែធ្វើសកម្មភាពជក់ និងប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់ក្រោមផ្ទះរបស់ខ្លួន។

​ពេលទៅដល់សមត្ថកិច្ចបានចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់នៅក្នុងកន្លែងកើតហេតុ រួមទាំងវត្ថុតាងដបជក់នឹងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

នៅចំពោះសមត្ថកិច្ចជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថាថ្នាំញៀនដែលទិញយកជក់និងប្រើប្រាស់នេះគឺបានទិញពីអ្នកលក់ថ្នាំញៀនម្នាក់ឈ្មោះ ទី  យ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំខេត្តកណ្តាល។

​ក្រោយមកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើនេះមកកាន់អធិការដ្ឋានប៉ូលិសស្រុកកោះធំ ដើម្បីធ្វើការសារសួរនឹង ស្រាវជ្រាវកសាងសុំណុំរឿងតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab