ដឹងពីភាពខុសគ្នាមួយចំនួនរវាងS10+ និងMate20 Pro!

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំក្នុងកម្មវិធីសម្ពោធGalaxy ត្រកូលS10 ខួប10 ឆ្នាំរបស់Samsung Galaxy កាលពីយប់មិញនៅទីក្រុង​ San Francisco ពិតជាបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងដែលអ្នករាល់គ្នាបានរំពឹងថានឹងមានអ្វីដែលកាន់តែអស្ចារ្យនិងកាន់តែប្លែកជាមួយភាពលេចធ្លោមិនធ្លាប់មានជាច្រើន។ប៉ុន្តែបន្ទាប់ពីបានទស្សនាការបង្ហាញក្នុងកម្មវិធីសម្ពោធនេះរួចដូចជាអស់អារម្មណ៍អាលីងតែម្តងជាពិសេសបើប្រៀបធៀបGalaxy S10+ ជាមួយនិងHuawei Mate20 Pro។

ក្នុងកម្មវិធីសម្ពោធនេះផងដែរក៏បានបង្ហាញពីតម្លៃត្រកូលGalaxy S10 ទាំងបីដែលS10e មានតម្លៃប្រហែល​ $749 Galaxy S10 តម្លៃប្រហែល$899 រីឯGalaxy S10+ តម្លៃប្រហែល$999។អេ! ដូចថ្លៃពេកអីដឹងហី! យូរៗទៅSamsung កំពុងតែដើរក្រឡាតាមApple ហើយតើ។នៅមិនទាន់អស់ទេ! តម្លៃGalaxy Fold តម្លៃថ្លៃញាក់សាច់ប្រហែល$1,980ឯណោះ។

S10+បំពាក់ដោយកាមេរ៉ាក្រោយរហូតដល់បីគ្រាប់ដែលផ្តល់បទពិសោធន៍កាន់តែអស្ចារ្យជាងមុនចំពោះការថតរូបដូចជាការពង្រីកនិងការថតនៅកន្លែងដែលមានពន្លឺតិច(low-light performance)ជាដើម។ប៉ុន្តែបើប្រៀបធៀបជាមួយកាមេរ៉ារបស់Huawei Mate20 Pro បានដឹងថាមួយណាអស្ចារ្យជាង។កាមេរ៉ារបស់Samsung S10+ មានទំហំ​ ( 12MP+16MP+12MP) ចំណែកឯ កាមេរ៉ាHuawei Mate20 Pro មានទំហំ( 40MP+20MP+8MP)​។កាមេរ៉ាបីដូចគ្នាតើ! មួយណាធំជាងហ៎! Huawei បានបំពាក់កាមេរ៉ាបីគ្រាប់មុនគេបង្អស់ក្នុងពិភពលោកដោយបានសហការជាមួយLeica ជាមួយសមត្ថភាពUltra-wide-angle lens។កាមេរ៉ាទីមួយមានទំហំ​ 40MP និងLenពីរគ្រាប់ទៀតដែលអាចផ្តល់បទពិសោធន៍ក្នុងការថតរូបនៅពេលយប់បានស្អាតនិងឡូយកប់សេរីតែម្តងនិងមុខងារoptical zoom បានរហូតដល់ 3ដងមិនបាត់បង់គុណភាព។មិនតែប៉ុណ្ណោះ​ កាមេរ៉ាទំហំ​ 20MPជាមួយមុខងារultra-wide-angle អាចឲ្យអ្នកថតរូបបានប្លង់កាន់តែធំជាងមុន​ និងពង្រីកបានរហូតដល់0.6x។​​ជើងខ្លាំងដែលឈរនៅជួរមុខលេខរៀងលេខ1 ក្នុងDXOMARK នៅតែ​ Huawei Mate20 Pro ដែលទទួលបាន109 ពិន្ទុ។​ វាក៏មានសមត្ថភាព macro photography ដែលអាចថតជាប់សូម្បីតែវត្ថុដែលស្ថិតនៅ​ 2.5cm។បើGalaxy S10+ ក៏មានមុខងារultra-wide-angle lens ដូចគ្នាដែរប៉ុន្តែកាមេរ៉ាមានទំហំត្រឹមតែ16MP​​ ប៉ុណ្ណោះ។

Samsung បានបង្កើតបច្ចេកវិទ្យាWireless PowerShareសម្រាប់ម៉ូដែលS10 និង S10+ ដែលស្មាតហ្វូនដែលប្រើWirelss charge អាចផ្ទេរថាមពលថ្មដែលអ្នកគ្រាន់តែដាក់ស្មាតហ្វូនដទៃដែលអាចប្រើwireless chargeជាប់ពីក្រោយខ្នង។ស្តាប់ទៅដូចជាអស្ចារ្យណាស់ប៉ុន្តែHuaweiមានតាំងពីជំនាន់ Huawei Mate20 Pro មកម្ល៉េះ ហើយ Huawei ជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេបង្អស់ដែលប្រើបច្ចេកវិទ្យានេះ។

 

Galaxy S10 គឺជាកាណុងធំប្រចាំឆ្នាំដើម្បីប្រកួតជាមួយApple និងដើម្បីរក្សានិងចាប់យកចំណែកទីផ្សារពីដៃគូប្រកួតដទៃទៀតដែលប្រើប្រាស់ប្រព័ន្ធAndroid ដូចជាHuawei។​សង្រ្គាមដូចជាស៊ីសាច់ហត់ឈាមគ្នាសម្បើមណាស់រវាងHuawei និងSamsungដែលGalaxy ត្រកូលS10សម្ពាធនៅលើទីផ្សារមុនមែនប៉ុន្តែHuawei ក៏មិនបង្អង់យូរដែរ។Huawei នឹងបញ្ចេញកាណុងធំជាងនេះបន្តបន្ទាប់។

adverise with khmeread
PR
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab