adverise with khmeread 1

តើ​ធ្វើយ៉ាងណា​ដើម្បី​កុំឱ្យ​កើតមុន​សាជាថ្មី​?

    ​មុន​គឺជា​បញ្ហា​ស្បែក​ទូទៅ​ដែល​កើតឡើង​ចំពោះ​ក្មេង​ជំទង់​។ ប៉ុន្តែ​ផលប៉ះពាល់​របស់​មុន​មាន​ទំហំធំធេង​ណាស់​។ អ្នក​អាច​បាត់បង់​ជំនឿ​ជាក់​លើ​ខ្លួនឯង​ដោយសារតែ​មុន​កើត​ពេញមុខ​។

​    ​មុន​មិនមែន​កើត​ត្រឹមតែ​លើ​ផ្ទៃមុខ​ប៉ុណ្ណោះ​ទេ​។ មនុស្ស​មួយចំនួន​កើតមុន​នៅលើ​ខ្នង​។ មុន​កើត​នៅ​កន្លែង​ផ្សេងៗ​នៃ​រាងកាយ ត្រង់​កន្លែង​ដែល​ឧស្សាហ៍​បែកញើស​។

​    ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​ដែល​បង្ក​ឱ្យ​កើតមុន​លើ​រាងកាយ និង​ផ្ទៃមុខ​៖
​    ​- ផាត់ម្សៅ​តុបតែង​ខ្លួន​ដែល​មិនត្រូវ​នឹង​ស្បែក​។​
​    ​- ដៃ​ប្រឡាក់​ប៉ះ​លើ​ផ្ទៃមុខ​។ បាត់​តេ​រី​បាន​ផ្ទេរ​ពី​ដៃ​ទៅ​ស្បែ​កមុខ ដែល​បង្ក​ឱ្យ​កើតមុន​។​
​    ​- ស្ត្រេ​ស៍​ក៏​អាច​បណ្តាលឱ្យ​កើតមុន​បានដែរ​។​
​    ​- ហ្ស៊ែ​ន​។ មុន​កើត​ពី​ដំណពូជ​។
​    ​- អនាម័យ​ផ្ទាល់ខ្លួន​។ ត្រូវ​សម្អាត​រាងកាយ​របស់​អ្នក​ឱ្យបាន​ត្រឹមត្រូវ​ជានិច្ច​។​
​    ​- ចៀសវាង​ទទួលទាន​អាហារ​សម្បូរ​ខ្លាញ់ និង​ប្រេង​។

​    ​ចៀសវាង​ប្រការ​ដែល​បាន​រៀប​ខាងលើនេះ​នឹង​ជួយ​ទប់ស្កាត់​មិនឱ្យ​កើតមុន​សារជាថ្មី​បាន​ម្តង​ទៀតឡើយ លើកលែងតែ​ករណី​ដំណពូជ ប៉ុន្តែ​បើ​រក្សា​អនាម័យ​បាន​ក៏​អាចជួយ​កាត់បន្ថយ​បាន​ច្រើ​ដែរ​៕

adverise with khmeread
ប្រភព៖ TrendingNewsPortal

អ្នកនឹងចូលចិត្ត

មតិយោបល់