ធ្លាប់ប្រើថ្នាំញៀនច្រើនឆ្នាំ, ឥឡូវបែកបញ្ញាលួចត្រូវប៉ូលិសវ៉ៃខ្នោះ

​ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១បានឃាត់ខ្លួនជាក់ស្តែងជនសង្ស័យម្នាក់ក្នុងករណីលួចសម្ភារៈក្នុងផ្ទះ​ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៦ និង៣០នាទី ​នៅចំណុចផ្ទះលេខ២អឺ០ ផ្លូវលេខ១៣០ ភូមិទី៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដ (ជួលផ្ទះនៅចល័ត)។ វត្ថុតាងចាប់យកកាបូបមួយពណ៌ខ្មៅមានលុយ១១៤ដុល្លារ, លុយខ្មែរ១៥៦២០០រៀល និង​នាឡិកាដៃចំនួន០១ (ប្រគល់ជូនជនរងគ្រោះវិញ)។

​ចំណែកជនរងគ្រោះឈ្មោះ សូ វ៉ាន់ច័ន្ទរាត្រី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីប៉ូលិសមានទីលំនៅផ្ទះលេខ២អឺ០ ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនច្រើនឆ្នាំមកហើយ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab