ប៉ូលិសប៉ុស្តិ៍​ស្ទឹងមានជ័យទី៣ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍​ស្ទឹងមានជ័យទី៣បានឃាត់ជនសង្ស័យ២នាក់ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១០ និង៤០នាទី នៅចំណុចមុខផ្សារឯករាជ្យ៣ ផ្លូវ​វេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
 
ប៉ូលិសនិយាយថា​ ​ជនសង្ស័យ​ចំនួន ០២នាក់រួមមាន​ ១-ឈ្មោះ វន វុត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និង២-ឈ្មោះ ចន ព្រិច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ  មុខរបរ សន្តិសុខ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។    ​ 

វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៌សថ្លា ចំនួន ០១ កញ្ចប់ថង់តូច និង ម៉ូតូ០១គ្រឿងម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN 5219។  
  
បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ វន វុត និង ឈ្មោះ ចន ព្រិច បានឃាត់​ខ្លួននៅ​អធិការដ្ឋានប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab