Man Utd ត្រូវធានាទទួលបានកៅអីក្របខណ្ឌ CL ប្រសិនបើចង់ផ្ទេរកីឡាករ Jadon Sancho ពីក្លឹប Dortmund

ក្លឹប Man Utd ត្រូវតែទទួលបានកៅអីនៅក្របខណ្ឌ​​ CL នៅរដូវកាលក្រោយ ដើម្បីមានឱកាសចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករឆ្នើមវ័យក្មេង Jadon Sancho របស់ក្លឹប Dortmund ។

 

ក្លឹបនៅពហុកីឡាដ្ឋាន Old Trafford បានចាត់ទុកការផ្ទេរខ្សែប្រយុទ្ធម្នាក់ទៀតគឺជាអាទិភាពចម្បងនៅរដូវក្តៅនេះ ហើយតាមព័ត៌មានថា ពួកគេចាត់ទុកSanchoគឺជាគោលដៅផ្ទេរកំពូលរបស់ខ្លួន។

 

កីឡាករសញ្ជាតិអង់គ្លេសវ័យ១៨ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Dortmund បន្ទាប់ពីចាកចេញពីក្លឹប​ Man City កាលពីខែសីហាឆ្នាំ២០១៧ ក្នុងបំណងស្វែងរកឱកាសលេងក្នុងក្រុមជម្រើសដំបូង ហើយតាំងពីពេលនោះមក​ Sancho បានបង្ហាញភាពអស្ចារ្យជាមួយក្រុម Dortmund ។

 

បើទោះបីជា Man Utd អន្ទះសាចង់ចុះកិច្ចព្រមព្រៀងផ្ទេរ Sancho​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែពួកគេដឹងថា ត្រូវតែបញ្ចប់ក្នុងចំណោមក្រុមកំពូលទាំងបួន ហើយត្រូវធានាថា ពួកគេអាចផ្តល់ឱកាសបង្ហាញមុខនៅក្របខណ្ឌ​ CL ដល់កីឡាកររូបនេះនៅរដូវកាលក្រោយ។

 

ខ្សែបម្រើស្លាបរូបនេះក៏ធ្វើបានល្អដែរសម្រាប់ក្រុម Dortmund នៅក្របខណ្ឌ​ CL នៅរដូវកាលនេះ ហើយក្រុមនេះគ្រោងវិលត្រឡប់ទៅកាន់ក្របខណ្ឌកំពូលនេះនៅរដូវកាលក្រោយ ខណៈបច្ចុប្បន្ន ពួកគេកំពុងនាំមុខនៅក្របខណ្ឌ Bundesliga ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16