ដំណើរទស្សនកិច្ចដើម្បីសន្តិនៃពិភពលោកលើកទី៣០ នៅកម្ពុជា

ភ្នំពេញ ៖ សន្តិភាព ការអភិវឌ្ឍន៍ និងវិបុលសុខគឺជាកត្តាសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ សន្តិភាពបានផ្តល់នូវ គុណតំលៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសនិមួយៗសន្និសិទ្ធក្រោមប្រធានបទ សារសន្តិភាព សម្រាប់សាសនា ក្នុងសុខសន្តិភាព បានរៀបចំឡើងដោយមានការយាងចូលរួមជាអធិបតីភាព សម្តេចព្រះអគ្គ មហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា​ និង លោក ម៉ាណ ហ៊ីលី ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការវប្បធម៍ពន្លឺសន្តិភាព ពិភពលោក។
 
លោក ម៉ាណ ហ៊ីលី ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការវប្បធម៍ពន្លឺសន្តិភាព ពិភពលោក មានប្រសាសន៍ថា សង្រ្គាមបានបំផ្លាញស្ទើរតែទាំងស្រុងនៃជិវិតរស់នៅរបស់មនុស្សជាតិទូទាំងពិភពលោក សង្រ្គាមបាន បន្សល់ទុក នូវក្តីទុក្ខសោក ការនិរាសព្រាត់ប្រាស់ ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិ។ 

ជាការពិតណាស់ សង្រ្គាមពិតជាងាយកើតមានឡើងគ្រប់ពេលវេលា ប៉ុន្តែសន្តិភាព ពិតជាមានការលំបាកណាស់សម្រាប់ការ ស្វែងរក ព្រមជាមួយដំណោះស្រាយផ្សេងៗសម្រាប់ប្រទេសជាតិ ជាក់ស្តែងបច្ចុប្បន្នប្រទេសមួយចំនួន នៅជំវិញពិភពលោកកំពុងជួបប្រទះនូវភ្លើងសង្រ្គាមបង្ហូរឈាម ឧទាហរណ៍ មានដូចជាប្រទេសស៊ីរី ប្រទេសអីរ៉ាក់ ប្រទេសលីបី ជាដើម  កាប់សំលាប់គ្នាទៅវិញទៅមក ដើម្បីតែ ផលប្រយោជន៍។        

លោក ម៉ាណ ហ៊ីលី មានប្រសាសន៍បន្តដែរថា គោលបំណងនៃទស្សនាចរសន្តិភាព លើកទី៣០នៅកម្ពុជានេះគឺដើម្បី ធ្វើយ៉ាងណាអោយថ្នាក់ដឹកនាំនៃគ្រប់បណ្តាប្រទេសទទួលស្គាល់នូវអនុសញ្ញា ស្តីពីសន្តិភាព ដែលត្រូវដាក់បញ្ចូលជាមួយអនុសញ្ញាផ្សេងទៀតនៅអង្គការសហប្រជាជាតិ។


 
​សម្តេចព្រះអគ្គ មហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅក្នុងពិភពលោក ដែលបាន ហែលឆ្លងកាត់សង្រ្គាមរាំរ៉ៃ និងមហាសោកនាដកម្មដ៏មហាប្រល័យ ដែលមិនធ្លាប់មាននៅក្នុងបណ្តា​ប្រទេសនានាក្នុងលោក។ 

ប៉ុន្តែក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ទាំងស្រុងនូវសង្រ្គាម​ ទទួលយកសុខសន្តិភាព ការអភិវឌ្ឍន៍ និងវឌ្ឍនៈភាពសង្គម។ កម្ពុជារយៈពេល៤០ក្រោយបញ្ចប់សង្រ្គាម ក្រោមយុទ្ធសាស្រ្តឈ្នះ ឈ្នះ សន្តិភាពពិតជាបាននាំអោយកម្ពុជា មានការស្មើរមុខស្មើមាត់ លើឆាក អន្តរជាតិ និងកាក៏សាងសេដ្ឋកិច្ចប្រកបដោយភាពជឿជាក់ផងដែរ។

ទាក់ទងនិងវិស័យជំនឿសាសនាវិញ ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសំណាង ពុំដែលមានជម្លោះ សង្រ្គាមសាសនា ឬជំនឿអ្វីឡើយគឺរស់នៅជាមួយគ្នាប្រកបដោយវិបុលសុខ។រាជរដ្ឋាភិបាលមិនមែនត្រឹមតែគិតគូរពីផ្លូវច្បាប់ប៉ុណ្ណោះនោះទេ ថែមទាំងគិតពីគោលនយោបាយ និងលើកទឹកចិត្តដល់ជំនឿសាសនាទាំងអស់នៅកម្ពុជាអោយមានកម្មវិធីអន្តរជំនឿ រឺកម្មវិធីសុខដុមរមណីកម្មសាសនានៅក្នុងសង្គមខ្មែរ។

តាមរយះគោលនយោបាយ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល សាសនាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា តែងតែរៀបចំកម្មវិធីអន្តរជំនឿលើសកម្មភាព និងប្រធានបទផ្សេងៗ។ ​

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើយ៉ាងសកម្មក្នុងការកសាង និងស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា និងពិភពលោក ហើយសម្មភាពនៃការកសាង និងស្វែងរកសន្តិភាពនេះ ខ្ញុំព្រះករុណា អាត្មាភាពខ្ញុំ កុំពុងតែធ្វើសព្វថ្ងៃ និងបន្តធ្វើនៅថ្ងៃអនាគតជាបន្ត ដរាបណាខ្ញុំព្រះករុណាអាត្មាភាពខ្ញុំ នៅមានកំលាំងដែលអាចធ្វើបាន។
 
ដើម្បីអោយកូនចៅជំនាន់ក្រោយរបស់យើង រស់នៅប្រកបដោយសុខសន្តិភាពជារៀងរហូត យើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើសកម្មភាពអប់រំកូនចៅជំនាន់ក្រោយរបស់យើងអោយចេះរស់នៅក្នុងសុខសន្តិភាព៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab