Longlegged girl 1

ក្មេងស្រី​អាយុ​១៣​ឆ្នាំ​រូបនេះ​ល្បីឈ្មោះ​នៅ​ចិន​ដោយសារ​តែមាន​ជើងវែង​

​    ​ក្មេងស្រី​មកពី​ខេត្ត​ក្វាង​ទុង​រូបនេះ​ថ្មីៗ​នេះ​ទើបតែ​រះ​ត្រដែត​ឡើង​ក្នុងប្រទេស​ចិន ដោយសារតែ​ការបង្ហាញ​ខ្លួន​ដ៏​ល្អ​របស់​នាង​នៅ​កម្មវិធី​ទូរទស្សន៍ CCTV ។​

​    ​កើត​នៅ​ទីក្រុង​ចូ​ហាយ នាង ស៊ី ស៊ូ​យី (Shi Shuyi) អាយុ​១៣​ឆ្នាំមាន​កម្ពស់​១៧៨​សង់ទីម៉ែត្រ ហើយ​ជើង​របស់​នាង​វិញ​មាន​កម្ពស់​១១៥​សង់ទីម៉ែត្រ នេះ​បើ​យោងតាម​ប្រភព Zhuhai Special Zone Daily ។​

​    ​ជើង​របស់​នាង​វែង​ជាង​នាង Nadja Auermann (​ជាតា​រា​ម៉ូ​ដែល​និង​តួ​សម្ដែង​មកពី​អាល្លឺម៉ង់​) រហូតដល់​ទៅ​៣​សង់ទីម៉ែត្រ​។ នាង Nadja Auermann បាន​បំបែក​ឯក​ត​កម្ម​ជើងវែង​ជាងគេ​របស់​ពិភពលោក​ក្នុង​កម្មវិធី Guiness ក្នុង​ឆ្នាំ ១៩៩០​។ ប៉ុន្ដែ​នាង​ត្រូវបាន Svatlana Pankratova ដណ្ដើម​ឯតទគ្គ​កម្ម​មួយ​នេះ​ដោយ​ជើង​នាង​មាន​ប្រវែង​រហូតដល់​ទៅ​១៣២​សង់ទីម៉ែត្រ​។​

​    ​នាង​ស៊ូ​យី​រៀន​នៅ​សាលា YungWing នៅ​ទីក្រុង​ចូ​ហាយ​។ នាង​បានចាប់ផ្ដើម​រៀន​រាំ​របាំ​និង​ព្យា​ណូ​ដល់​មេរៀន​ទី​ប្រាំ​ហើយ​។ នាង​មានបំណង​ប្រាថ្នា​មួយ​គឺ​ចង់​រៀន​សាលា​ភាពយន្ត និង​ចង់​ក្លាយជា​តួ​សម្ដែង​។​

​    ​ម្ដាយ​នាង​និយាយថា កូន​របស់គាត់​មាន​ហ្សែ​ន​កាត់​តាម​ឪពុក​ដែលមាន​កម្ពស់​១៨៦​សង់ទីម៉ែត្រ និង​ម្ដាយ​១៧២​សង់ទីម៉ែត្រ​។ ម្ដាយ​នាង​បន្តទៀតថា "​នាង​គេង​១២​ម៉ោង​មួយថ្ងៃ ញាំ​ទឹកដោះ​ប្រាំ​កែវ និង​ទឹកក្រូច​មួយ​កែវ​ក្នុង​មួយថ្ងៃ ព្រមទាំង​ការធ្វើ​លំ​ហាត់ប្រាណ​ច្រើន​ផងដែរ​"​។​

​    ​ប្រវែង​ជើង​របស់ ស៊ូ​យី​គឺ​ពិតជា​ដូចគ្នា​ទៅនឹង​ប្រវែង​ជើង​នាង ដុង លៃ (Dong Lei) ជា​តារា​បង្ហាញ​ម៉ូត​ដែល​ល្បីល្បាញ​តាម​អ៊ី​ន​ធឺ​ណេ​ត​កាលពី​ឆ្នាំទៅ​៕

ប្រភព៖ សៀងហៃអ៊ីស

អ្នកនឹងចូលចិត្ត

មតិយោបល់