រកឃើញឃ្មុំយក្សនៅកោះដាច់ស្រយាលមួយរបស់ឥណ្ឌូនេស៊ី

ឃ្មុំដ៏ធំបំផុតរបស់ពិភពលោកត្រូវបានគេរកឃើញឡើងវិញ បន្ទាប់ពីអ្នកវិទ្យាសាស្រ្តបានគិតថាវាបាត់បង់រាប់សតវត្សន៍កន្លងមកហើយនោះ។

ឃ្មុំយក្ស ដែលមានប្រវែង និងទំហំប៉ុនមេដៃមនុស្សប្រុសពេញវ័យនេះ ត្រូវបានរកឃើញនៅលើកោះដែលមិនសូវមានមនុស្សទៅមួយកន្លែងក្នុងប្រទេសឥណ្ឌូណេស៊ី។

បន្ទាប់ពីការរុករកជាច្រើនថ្ងៃ អ្នកជំនាញខាងជីវិតសត្វព្រៃបានប្រទះឃើញឃ្មុំញីមួយក្បាល ដែលពួកគេបានផ្តិតយករូបភាព និងជាវីដេអូ។

ដោយត្រូវបានគេស្គាល់ថា ឃ្មុំយក្ស Wallace សត្វល្អិតមួយនេះ គឺត្រូវបានគេដាក់ឈ្មោះតាមអ្នកបរិស្ថានជនជាតិអង់គ្លេស និងជាអ្នករុករកជីវិតក្នុងព្រៃលោក Alfred Russel Wallace ដែលជាអ្នកដាក់ឈ្មោះឱ្យវានៅក្នុងឆ្នាំ១៨៥៨។

អ្នកវិទ្យាសាស្រ្តបានរកឃើញឃ្មុំយក្សទាំងនេះជាច្រើនក្នុងឆ្នាំ១៩៨១ ប៉ុន្តែវាមិនត្រូវបានគេឃើញចាប់តាំងពីពេលនោះមក។

នៅក្នុងខែមករា ក្រុមរុករកមួយក្រុមបានដើរតាមគន្លងរបស់លោក Wallace នៅដំណើរផ្សងព្រេងមួយក្នុងប្រទេសឥណ្ឌូណេស៊ី នៅក្នុងគោលបំណងមួយដើម្បីស្វែងរក និងផ្តិតរូបរបស់ឃ្មុំយក្សនេះ៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab