រដ្ឋមន្ត្រីជប៉ុនមកប្រជុំសភាយឺត៣នាទី ពួកសមាជិកសភាបក្សប្រឆាំងខឹងដើរចេញ ធ្វើពហិការ៥ម៉ោង ក្រោយពេលត្រជាក់ចិត្តទើបចូលមកសភាប្រជុំវិញ

រដ្ឋមន្រ្តីអូឡាំពិកជប៉ុនលោក Yoshitaka Sakurada បានធ្វើការសុំទោសជាសាធារណៈ បន្ទាប់ពីចូលរួមកិច្ចប្រជុំសភាយឺត៣នាទី កាលពីថ្ងៃព្រហស្បតិ៍។

ពួកសមាជិកសភាគណបក្សប្រឆាំងបាននិយាយថា ភាពយឺតយ៉ាវរបស់គាត់បានបង្ហាញការមិនគោរពចំពោះការិយាល័យរបស់គាត់ និងបានធ្វើពហិការមិនចូលរួមប្រជុំគណៈកម្មាធិការថវិការយៈពេល៥ម៉ោងដើម្បីធ្វើការតវ៉ា។

ពួកសមាជិកសភាប្រឆាំងបានរិះគន់ខ្លាំងៗលើលោក Sakurada ជាច្រើនលើករួចមកហើយ បន្ទាប់ពីមានរឿងអាស្រូវជាហូរហែ។

កាលពីសប្ដាហ៍មុន គាត់បាននិយាយថាគាត់មានអារម្មណ៍អស់សង្ឃឹមខ្លាំងណាស់ បន្ទាប់ពីកីឡាការិនីហែលទឹកអូឡាំពិកជាទីរំពឹងរបស់ជប៉ុន នាង Rikako Ikee ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកឈាម។

លោក Sakurada ត្រូវបានដកស្រង់សម្តីដោយនិយាយថា "នាងគឺជាអ្នកមានលទ្ធភាពជាងគេក្នុងការក្លាយជាម្ចាស់មេដាយមាស [នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០] ជាអត្តពលិកដែលយើងរំពឹងទុកខ្ពស់បំផុត"។ បន្ទាប់មក គាត់បានបង្ខំចិត្តចេញមកសុំទោស បន្ទាប់ពីត្រូវគេរិះគន់។

នៅឆ្នាំ ២០១៦ លោកក៏បានរងការរិះគន់ផងដែរដោយសារចាត់ទុកស្ត្រីដែលគេបង្ខំឱ្យផ្តល់សេវាផ្លូវភេទដល់ទាហានសម័យសង្គ្រាមរបស់ជប៉ុនថាជា "ស្រីពេស្យាអាជីព"។

ហើយកាលពីឆ្នាំមុន លោក Sakurada ដែលជារដ្ឋមន្ត្រីសន្តិសុខអ៊ីនធឺណេតដែរនោះ បាននិយាយថា លោកមិនដែលប្រើកុំព្យួទ័រទេ ដោយបន្ថែមថា លោកបានប្រគល់មុខងារនេះឱ្យទៅកូនចៅរបស់គាត់ធ្វើជានិច្ច។

សមាជិកគណបក្សប្រឆាំងបានអំពាវនាវម្តងហើយម្តងទៀតឱ្យលោកលាលែងពីតំណែង៕ 

ប្រភព៖ BBC

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab