លើសទម្ងន់អាចនាំឱ្យកើតជំងឺ ចុះបើខ្វះទម្ងន់វិញរួចខ្លួនអត់? ចម្លើយគឺកើតរោគសាហាវជាងអ្នកធាត់ទៀត

រាងស្លីម ស្គមស្គាំង ឡើងស្ដើង ប្រសិនបើអ្នកក្នុងវិស័យដើរបង្ហាញម៉ូត ប្រហែលជាត្រូវប៉ាន់ ពីព្រោះគេត្រូវការអ្នកមានរាងស្អាត។ ប៉ុន្ដែប្រសិនបើអ្នករាងស្គមហួសនិស្ស័យ នោះមិនហៅថាស្អាតទេ វា គឺជាបញ្ហាខ្វះទម្ងន់។

មានមូលហេតុច្រើនណាស់ដែលបណ្ដាលឱ្យអ្នកខ្វះទម្ងន់រួមមានដូចខាងក្រោមនេះ។

១. កត្តាហ្សែន។ អ្នកវិទ្យាសាស្ដ្របានរកឃើញថា អ្នកខ្វះទម្ងន់មួយចំនួន គឺបណ្ដាលមកពីតំណរពូជគ្រួសារ ដែលមានប្រព័ន្ធរំលាយអាហារខ្ពស់ពេក។ 

២. កត្តាថ្នាំ។ មានថ្នាំច្រើនប្រភេទណាស់ ដែលបណ្ដាល​ឱ្យចង់ក្អួត និងកាត់បន្ថយចំណង់អាហារ ដែលនាំឱ្យខ្វះទម្ងន់។

៣. សកម្មភាពរាងកាយខ្លាំងពេក។ មនុស្សដែលមានសកម្មភាពរាងកាយខ្លាំងពេក នាំឱ្យជាតិកាល់ឡូរីត្រូវបានដុត ដែលធ្វើឱ្យប៉ះពាល់ដល់ទម្ងន់របស់អ្នក។

៤. កើតជំងឺ។ ជំងឺផ្សេងៗដូចជាបញ្ហាទីរ៉ូអ៊ីត ទឹកនោមផ្អែម ជំងឺក្រពះពោះវៀន ឬមហារីកក៏បណ្ដាលឱ្យអ្នកខ្វះទម្ងន់ដែរ។

៥. បញ្ហាផ្លូវចិត្ត។ កត្តាដូចជាស្ដ្រេស និងធ្លាក់ទឹកចិត្ត អាចធ្វើឱ្យប៉ះពាល់ដល់ទម្លាប់បរិភោគអាហាររបស់អ្នក។ អ្នកជំងឺប្រភេទនេះមិនត្រឹមតែថយចុះចំណង់អាហារនោះទេ ថែមទាំងស្រកទម្ងន់ទៀតផង។

* ផលប៉ះពាល់នៃការខ្វះទម្ងន់
- ឆ្អឹងផុយ
- ប្រព័ន្ធភាពស៊ាំខ្សោយ
- (ចំពោះក្មេង) ការលូតលាស់ខ្សោយ និងមិនវិវឌ្ឍ
- ស្លេកស្លាំង
- បញ្ហាមេជីវិតខ្សោយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...