adverise with khmeread C0ade909 4535 4231 b4cd 693f0ce43367

បង្ហាញមុខ​ក្រុមចោរប្លន់​ AK មាន​កន្សែង​យ័ន្ត​ការពារ ៨​នាក់ ធ្លាប់​ប្លន់​ក្នុង​រាជធានី​-​ខេត្ត​ជាង​២០​លើក​

     កណ្តាល ៖ មុខសញ្ញា​ក្រុមចោរប្លន់​ដ៍​សកម្ម​នៅ​ទូទាំង រាជធានី​-​ខេត្ត ៨​នាក់ ត្រូវបាន​ប៉ូលិស​ជាច្រើន​ខេត្ត​សហការ​បង្ក្រាបបាន​លទ្ធ​ផល​ជោគជ័យក្នុងនោះ​សមត្ថកិច្ច​បង្ហាញថា មិនតិចជាង​២០​ករណី​ដែល​សមត្ថកិច្ច​ធ្វើ​សកម្មភាព​ប្លន់​។​

     ស្នងការរង​ប៉ូលិស​ខេត្តកណ្តាល លោក ឧ​ត្ត​ម​សេនីយ៍​ត្រី រឿន ណា​រ៉ា បាន​ថ្លែង​ក្នុង​ស​ន្និសិទ​កាសែត​កាលពី​ម្សិល​មិញ​ថា ក្រុម​ជនសង្ស័យទាំងនេះ​ជា​មុខសញ្ញា​ចាស់​ទើបតែ​ចេញពី​ពន្ធនាគារ ហើយ​ពួកគេ​បានធ្វើ​សកម្មភាព​ប្លន់​នៅ​ទូទាំង​រាជធានី​-​ខេត្ត​មិនតិចជាង​២០​ករណី​ទេ ។​

     បើតាម​លោក​ស្នងការរង ក្រោយពី​មាន​កិច្ចសហប្រតិបត្តិការ​រ​វាង​សមត្ថកិច្ច​ជាច្រើន​ខេត្ត រួម​និង​កម្លាំង​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ផង​នោះជនសង្ស័យ​ចំនួន​៨​នាក់ ដែល​សមត្ថកិច្ច​អះអាងថា ជា​មុខសញ្ញា​ប្លន់​ដ៍​សកម្ម ត្រូវបាន​ចាប់ខ្លួន​ជា​បន្តរ​បន្ទាប់ ។​

     ក្រោយពី​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់ បក្សពួក​ក្រុមចោរប្លន់​ម្នាក់ទៀត នៅ​រសៀល​ថ្ងៃទី​៧​មីនា ត្រូវបាន សមត្ថកិច្ច​ចាប់ខ្លួន នៅ​ភូមិ​ព្រៃទាសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​គេ​ដឹងថា ជនសង្ស័យ​ឈ្មោះ ឃឿន បុរី អាយុ​៣៧​ឆ្នាំ ជា មុខសញ្ញា​ចាស់ ទើបតែ​ចេញពី​ពន្ធនាគារ​និងមាន​ដីការ​ត្រូវ​ចាប់ខ្លួន ។​

     សូមបញ្ជាក់ថា ក្រុមចោរប្លន់​ឆ្លងខេត្ត​ដ៏​សកម្ម​ចំនួន​៨​នាក់ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ និង​បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្តកណ្តាល​ទាំងកណ្តាលរាត្រី បន្ទាប់ពី​បំបែកសំណុំរឿង​ប្លន់​ដ៏​កក្រើក កាលពី​កន្លងមក នៅ​ម៉ោង​១១​និង​២៥​នាទី យប់​ថ្ងៃទី​៥ ខែ​មិនា​ឆ្នាំ​២០១៦ កន្លងទៅនេះ ។​

     លោក​ឧ​ត្ត​ម​សេនីយ​ន៍​ទោ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល បាន​ប្រាប់​ឱ្យដឹងថា បន្ទាប់ពី​មាន​ករណី​ក្រុមចោរ​ប្រដាប់អាវុធ ធ្វើ​សកម្មភាពប្លន់​ផ្ទះ​ផ្ទេរប្រាក់ ​Wing ​នៅក្នុង​ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល កាលពី​យប់​ថ្ងៃទី​១២ ធ្នូ ២០១៥ រួចមក​លោក​បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវរហូត​កំណត់​បាន​មុខសញ្ញា បន្ទាប់មក​ក៍​បានធ្វើកា​រ​បង្ក្រាប ទប់ស្កាត់ ព្រមទាំង​ចាប់​ឃាត់ខ្លួន​ពួកគេ​បានជា​បន្តបន្ទាប់ ហើយ​ក្នុង​រយះពេល​៣​ថ្ងៃ​ចុង​ក្រោយនេះ យើង​បាន​ចាប់​ឃាត់ខ្លួន​សរុប​ចំនួន​៨​នាក់ ក្នុងនោះ​ប្រុស​៧​នាក់ និង​ស្ត្រី​ម្នាក់ សុទ្ធសឹងតែ​ជា​មុខសញ្ញា​ប្លន់​ឆ្លងខេត្ត​។​

     លោកស្នងការ​បាន​បន្ត​ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​សំងាត់​ថា ក្រុមចោរ​ទាំងនេះ មាន​គម្រោង​ប្លន់​ផ្ទះ​អាជីវករ​លក់​មាស ដូរ​លុយ មួយកន្លែងក្នុងភូមិ​សាស្ត្រ​ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល​។​

     កម្លាំង​របស់​ប៉ូលិស​ក៏បាន​ធ្វើការ​ពួនស្ទាក់ និង​បង្ក្រាប បង្ការ ហើយ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​១៨​និង​៥០​នាទីព្រលប់​ថ្ងៃទី ខែ​មិនា ឆ្នាំ​២០១៦ រួមមាន​ឈ្មោះ​ស្រី ស្រា​ន់ ហៅ​ជាតិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​គ​ង​ពិសី ខេត្ត​កំពង់​ស្ពី និង​មេក្លោងម្នាក់ទៀត​ឈ្មោះ​ហ៊ីង នី ហៅ​ប៉េ​ន ហៅ​អា​មមីស ដែលមាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង​។​

     ក្រោយ​ឃាត់ខ្លួន​ទើប​ដឹងថា ពួកគេ មាន​គម្រោង​ប្លន់​ផ្ទះ​លក់​គ្រឿងសំណង់​មួយកន្លែង​ទៀត នៅ​ជិត​ផ្សារ ស្គន់ ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាមនៅ​យប់​ថ្ងៃទី​០៤​មិនា ២០១៦ ហើយក៏​បាន​ឃាត់ខ្លួន​បក្ស​ពួកគេ​ម្នាក់ទៀត​ឈ្មោះ​ហ៊ុត ហាន ហៅ​តូ ច ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅលើ​ផ្លូវជាតិ​លេខ​៦​អា ខាងកើត​ផ្សារ​ស្គន់ នៅវេលា​ម៉ោង​១៦​និង​៤០​នាទី ខណៈដែល​កំពុងធ្វើដំណើ​រ​ទៅ​ជួប​គ្នីគ្នា​ដើម្បី ត្រៀម​ចេញ​ប្លន់​។​

     លុះ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​០៥ មិនា ២០១៦ ក៏​ឃាត់ខ្លួន​ក្រុម​គេ​បាន​ចំនួន​៣ នាក់​ទៀត រួមមាន​ឈ្មោះ ហ៊ុល សុធី ហៅ​ផាន់ គឹម​យន់ហៅ​ក្រៃ​ថោង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទី​២​ឈ្មោះ​ឆៃ ណាន​ភិរម្យ ហៅ​ណា​ល់ នឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ទី​៣​ឈ្មោ​ជឿ ន ចិន្តា ភេទ​ស្រីអាយុ​៣៦​ឆ្នាំ នៅក្នុង​ភូមិ​មន្ទីរ ឃុំ​ព្រក​កត់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

     រហូតដល់​វេលា​ម៉ោង​១៦ និង​៤០​នា​តី ថ្ងៃ​ដ​ដែ ល ក៏បាន​ឃាត់ខ្លួន​បក្ស​ពួកគេ​ចំនួន​២​នាក់​បន្ថែមទៀត នៅក្នុង​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃខេត្តកំពង់ចាម រួមមាន​ឈ្មោះ​ហ៊ិ​ន ចាន់ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ឈ្មោះ​ហៀ​ង សុ​ផា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ។​

     លោកស្នងការ ក៏បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ គឺធ្វើឡើង​ដោយមាន​កិច្ចសហការ រវាង​ស្នងការ​ប៉ូលិស​ខេត្តកណ្តាល កំពង់ចាម កំពង់ធំព្រះវិហារ ព្រៃវែង ស្វាយរៀង តាកែវ និង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​។​

     ជំហាន​ដំបូង​ដកហូត​វត្ថុតាង​ម៉ូតូ​សេ​១២៥​ចំនួន​៤​គ្រឿង អាវុធខ្លី ម៉ាក​កា​៥៩​មួយ​ដើម ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ប​ន្ត​ដើម្បី​រក​អាវុធដែល​ពួកគេ​លាក់ទុក​បន្ថែមទៀត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់