ដំណឹងក្លែងក្លាយ! ផ្អើលឈូឆពេញក្រុងហាណូយ ពេលឃើញត្រាំនិងគីមដឹកដៃគ្នាដើរលេងតាមផ្លូវនៅមុនកាលវិភាគប្រជុំសប្តាហ៍ក្រោយ

រថយន្តជាច្រើនបានឈប់កណ្តាលផ្លូវ និងភ្ញៀវទេសចរផ្អើលឈូឆនាំគ្នាមកមើលដូណាល់ ត្រាំនិងគីម ជុងអ៊ុនដើរនៅតាមដងផ្លូវនៅទីក្រុងហាណូយ។

ប៉ុន្មានថ្ងៃមុនជំនួបកំពូលលើកទីពីររវាងលោកគីមនិងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនៅរដ្ឋធានីរបស់វៀតណាម បុរសតែងខ្លួនដូចលោកគីមរូបនេះបានបង្ហាញខ្លួនកាលពីថ្ងៃសុក្រ នៅសណ្ឋាគារ Metropole Hotel ដែលជាទីតាំងបម្រុងសម្រាប់កិច្ចប្រជុំ។

លោក Howard X ជនជាតិអូស្រ្តាលី បានតែងខ្លួនដូចលោកត្រាំដើរទន្ទឹមជាមួយមេដឹកនាំកូរ៉េខាងជើងក្លែងក្លាយរបស់គាត់ ជាមួយម៉ូតសក់ប្រចាំត្រកូលរបស់ត្រាំ។

លោក Howard X និយាយថា «គីម ខ្ញុំសូមនិយាយពាក្យនេះទៅកាន់លោក ៖ គីមឯងសូមទៅកាត់សក់ឱ្យសមតិចមើល៎។ វាមើលទៅយ៉ាប់ណាស់" ដោយបន្ថែមថា គាត់ត្រូវចំណាយពេលបីម៉ោងដើម្បីរៀបចំសម្លៀកបំពាក់និងរៀបឫកឱ្យដូចត្រាំ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរវាងលោកត្រាំនិងគីមនឹងធ្វើនៅថ្ងៃទី២៧និង២៨ខែកុម្ភៈ នៅទីក្រុងហាណូយ៕ ដាក់រូបមានមនុស្សអ៊ូអរ


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab