គណៈរដ្ឋមន្ត្រីបុតស្វាណាលើកសំណើលុបចោល "បម្រាមបរបាញ់ដំរី" និងបើកសិទ្ធិឱ្យយកសាច់ដំរីធ្វើជាអាហារកំប៉ុង

របាយការណ៍មួយរបស់គណៈរដ្ឋមន្រ្តីក្នុងប្រទេសបុតស្វាណា បានផ្ដល់យោបល់ឱ្យលុបចោលការហាមឃាត់ការបរបាញ់រយៈពេល ៤ឆ្នាំ និងណែនាំឱ្យមានការកាត់បន្ថយចំនួនដំរី។

បន្ទាប់ពីកិច្ចប្រជុំ និងការពិគ្រោះយោបល់ជាសាធារណៈជាច្រើនខែ របាយការណ៍ដោយមន្រ្តីបុតស្វាណា ក៏ផ្តល់យោបល់ឱ្យមានការ "បង្កើតនូវសាច់ដំរីកំប៉ុង" សម្រាប់អាហារសត្វចិញ្ចឹមផងដែរ។

ចំនួនដំរីក្នុងប្រទេសបុតស្វាណា គឺមានប្រមាណជា ១៣០.០០០ក្បាល ដែលមន្រ្តីមួយចំនួនបានជជែកថាពួកវាមានច្រើនពេកសម្រាប់ប្រព័ន្ធអេកូ ដែលមានការកើនឡើងនូវជម្លោះរវាងសត្វព្រៃ និងប្រជាជន។

ប៉ុន្តែមន្រ្តីដទៃទៀតនិយាយថា ទេសចរណ៍របស់ប្រទេសមួយនេះគឺកើនឡើងយ៉ាងសម្បើមចាប់តាំងពីការហាមឃាត់បរបាញ់បានធ្វើឡើង ហើយនិយាយថា ការលើកការហាមឃាត់នេះនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអន្តរជាតិសម្រាប់ការអភិរក្សរបស់ប្រទេសមួយនេះ៕


 

adverise with khmeread