Man Utdគ្រោងផ្តល់កិច្ចសន្យាថ្មីបន្ត៦ឆ្នាំដល់ Marcus Rashford

    មានព័ត៌មានបានបង្ហើបប្រាប់ថា កីឡាករ Marcus Rashfordគ្រោងនឹងចុះកិច្ចព្រមព្រៀងថ្មីរយៈពេល៦ឆ្នាំជាមួយ Man Utd។

    កីឡាករសញ្ញាតិអង់គ្លេសរូបនេះបានជួបពេលវេលាដ៏លំបាកនៅក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការលោក Jose Mourinhoប៉ុន្តែបានក្លាយជាកីឡាករសំខាន់សម្រាប់ក្រុម Man Utd ចាប់តាំងពីក្លឹបនេះតែងតាំងលោកOle Gunnar Solskjaerជាគ្រូបង្វឹកបណ្តោះអាសន្នមក។


    ការចរចាទទួលបានជោគជ័យ ហើយ Rashfordត្រៀមចុះកិច្ចសន្យាថ្មីបន្តរហូតដល់ឆ្នាំ២០២៥ នឹងទទួលបានប្រាក់ឈ្នួល ២០០.០០០ផោនក្នុងមួយសប្តាហ៍ ខណ:ដែលកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាកររូបនេះនឹងបន្តដល់ឆ្នាំ២០២០ ប៉ុន្តែមានជម្រើសបន្ថែមមួយឆ្នាំទៀត៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab