Romaធានាទទួលលោក Maurizio Sarri ប្រសិនបើលោកសម្រេចចាកចេញពី Chelsea

          មាន​សេចក្តី​រាយការណ៍ថា ក្លឹប Roma ធានាផ្តល់​ឱកាស​ឲ្យលោក​ Maurizio Sarriខណៈពេល​គ្រូបង្វឹក​រូបនេះ​កំពុង​រងការរិះគន់​កាន់តែ​ខ្លាំង​ឡើង​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។

          កាលពី​យប់​ថ្ងៃច័ន្ទ​អ្នក​គាំទ្រ​របស់ក្លឹប Chelsea ​ចាប់ផ្តើម​រិះគន់​លោក Sarriខណៈ​ពេល​ក្រុម​ Chelsea ​ប្រកួត​ចាញ់​ក្រុម Man Utd ២-០អំឡុង​ការ​ប្រកួត​ជុំទី​៥​​នៅក្របខណ្ឌ FA Cup ។

          គេជឿថា លោក​ Sarri កំពុង​ស្ថិត​ក្រោម​សម្ពាធ​ហើយ​អាច​នឹង​បាត់បង់​ការ​ងារ​ឆាប់​ៗត្រឹម​ថ្ងៃអាទិត្យ​នេះ ប្រសិនបើ​ក្រុម​របស់​លោកចាញ់​ក្រុម Man City ​នៅវគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ Carabao Cup ។

          ទោះបីជាយ៉ាងណា លោកSarri​អាចនឹង​វិលត្រឡប់​ទៅ​កាន់​ក្លឹប Roma នៅ​ក្រប​ខណ្ឌ​ Serie A ។ មាន​ពាក្យចចាមអារ៉ាមថា លោក Sarri បានជួប​ជាមួយ​ប្រធាន​ក្លឹប Roma លោក Fran co Baldiniសម្រាប់​អាហារពេលល្ងាច​ក្នុង​ទីក្រុងឡុងដ៍​កាល​ពីដើម​សប្តាហ៍​នេះ​ ដើម្បី​ពិភាក្សា​ពីការ​ផ្លាស់ប្តូរ​នេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab