adverise with khmeread 1457326073 %e0%b8%aa%e0%b8%ab%e0%b8%a7%e0%b8%87%e0%b8%a9%e0%b9%8c

ម្សិលមិញ​ជា​ថ្ងៃ​ដែល​គ្រួសារ​និង​ប្រពន្ធ Por ក្រៀមក្រំ​សាជាថ្មី​

     ក្រោយពី​មរណភាព​របស់លោក Por កាលពី​ខែកុម្ភៈ​កន្លងទៅនេះ​បានធ្វើ​ឲ្យ​គ្រួសារ​របស់លោក ជាពិសេស​ប្រពន្ធ​ជាទី​ស្រលាញ់​របស់ លោក​មានទុក្ខ​ជា​ទម្ងន់​។​

     កាលពី​ម្សិលមិញ​នេះ​ប្អូនប្រុស​ពៅ​របស់ Por បាន​បង្ហោះ​រូបថត​ជុំ​គ្រួសារ​កាលពី​ពួកលោក​នៅ​វ័យ​កុមារ​ដែល​ទទួល​បានកា​រ Like រហូតដល់​ជាង ៣៩K ឯ​ណ្ណោះ​។​

     ជា​ថ្ងៃ​ដែល​ប្រពន្ធ Por កើតទុក្ខ​ជាថ្មី​ម្តងទៀត​នោះ ព្រោះ​វា​ជា​ថ្ងៃ​គំរប់​ខួប​៥០​ថ្ងៃ​នៃ​ការស្លាប់​របស់លោក​។ ក្រុមគ្រួសារ​របស់ លោក​ទាំងអស់​បាននាំគ្នា​ទៅ​វត្ត​ខ្លាង​ដែលជា​ទីកន្លែង​បូជាសព​លោក​ដើម្បី​ធ្វើ​ពិធី​វេរចង្ហាន់​ប្រគេន​ព្រះសង្ឃ​ទៅតាម​ប្រពៃណី​។ 

    ប្រពន្ធ Por ត្រូវបាន​លើកទឹកចិត្ត​ដោយ​ការ​អ​ញ្ចើ​ញ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ហើយ​ទឹកមុខ​របស់​នាង​ក៏​រាង​ស្រស់បស់​ជាង​ពេលមុនដែរ​។ 

    តែ​ក្នុង​ថ្ងៃ​គំរប់​ខួប​៥០​ថ្ងៃ​អារម្មណ៍​កើតទុក្ខ​របស់​នាង​កើតឡើង​ជាថ្មី​ដោយ​បង្ហាញ​នៅលើ​ផ្ទៃមុខ​របស់​នាង​ផ្ទាល់ នាង​ពិតជា​នឹក អាឡោះអាល័យ​ប្តី​ជាទី​ស្រលាញ់​ជាទីបំផុត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់