ទាហានអាមេរិកពីរនាក់ដើរក្នុងព្រៃ ស្រាប់តែទាហានម្នាក់ត្រូវពស់ចឹកចំលិង្គ អ្វីដែលមិននឹកស្មានដល់គឺពេលមិត្តម្នាក់ទៀតព្យាយាមជួយ

សំណើច៖ ខណៈដែលទាហានអាមេរិកពីរនាក់កំពុងដើរក្នុងព្រៃនៃប្រទេសវៀតណាម ស្រាប់តែមានពស់មួយក្បាលវារចូលតាមជើងខោរបស់ទាហានម្នាក់ រួចចឹកចំលិង្គខាងស្តាំរបស់ទាហាននោះ។ ទាហាននោះភ្លាមៗដួលទន់ជង្គង់ និងចាប់ផ្តើមបែកញើសជោគខ្លួន។ 

ខណៈកំពុងយំកាន់ដៃទាហានរបួសនោះ ទាហានម្នាក់ទៀតនិយាយថា "ខ្ញុំមិនចង់បាត់បង់មិត្តសម្លាញ់ឯងទេ សូមទ្រាំណា!"។

ទាហានដែលត្រូវពស់ចឹកចំលិង្គនិយាយថា "ស្តាប់ មានភូមិមួយនៅខាងមុខ នៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ។ ខ្ញុំជឿថា ពួកគេនៅទីនោះច្បាស់ជាមានវិធីបន្សាបពិសពស់។ រត់ទៅរកពួកគេ សួរមើល៎តើមានវិធីព្យាបាលទេ"។ 

ស្តាប់រួច ទាហានជាមិត្តរត់ទៅរកភូមិនោះយ៉ាងលឿន ដើម្បីសង្គ្រោះជីវិតមិត្តល្អរបស់ខ្លួន។ ទាហាននោះមើលជុំវិញភូមិរកមើលវេជ្ជបណ្ឌិត ហើយក៏រកឃើញដូចបំណង។ ទាហាននោះបានដកកូនសៀវភៅមួយបង្ហាញរូបពស់ដែលចឹកមិត្តរបស់ខ្លួន។ 

ទាហាននោះដកដង្ហើមដង្ហក់ៗញាប់ៗរួចនិយាយថា "សូមជួយសង្គ្រោះមិត្តខ្ញុំផង"។ 

វេជ្ជបណ្ឌិតនោះនិយាយថា "អូខេ ខ្ញុំនឹងជួយ។ ដំបូង លោកត្រូវសម្អាតកន្លែងពស់ចឹកនោះជាមុនសិន គឺលាងឱ្យប្រយ័ត្នប្រហែង។ បន្ទាប់មក ផ្អឹបបបូរមាត់របស់លោកលើកន្លែងរបួស រួចបឺតពិសពស់ចេញមកក្រៅ បន្ទាប់មកយកប្រេងនេះលាបរឹតជុំវិញកន្លែងរបួសនោះទៅជាការស្រេចហើយ"។

ពេលត្រឡប់មករកទាហានរបួសនោះវិញ រូបគេបាននិយាយក្នុងទឹកមុខក្រៀមក្រំថា "សម្លាញ់អើយ ឯងមុខតែនឹងស្លាប់ហើយ ជួយមិនបានទេ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...