ទំនាស់ពាក្យសម្តី​​, យកកាំបិតដោះស្រាយបញ្ហា​ របួសដេរ៧ថ្នេរ

ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុង ករណីប្រើអំពើហិង្សាដោយចេតនាយកកាំបិតកាប់ក្បាលឱ្យរបួស នៅចំណុចទីប្រជុំជន ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី២៣ កុម្ភៈ ២០១៩ វេលាម៉ោង១០យប់ ត្រូវបានប៉ូលិសវ៉ៃខ្នោះជនដៃដល់។
 
​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ វ៉ាន់ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល  ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានសារធាតុញៀនក្នុងខ្លួន​។ វត្ថុតាងបន្សល់ទុក ​ស្នាប់ដៃដែកចំនួន០១​។

​ចំណែកជនរងគ្រោះឈ្មោះ អ៊ិន ស៊ីណាត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រងរបួសចុងច្រមុះ និងរបួសក្បាលផ្នែកខាងក្រោយដេរ៧ថ្នេរ​។

​ប៉ូលិសបន្តថា​ មុនពេលកើតហេតុ ជនរងគ្រោះបានមកលេងផ្ទះមិត្តភក្តិ នៅចំណុចកើតហេតុខាងលើ រួចនាំគ្នាផឹកស៊ី ជនរងក្រោកដើរចេញមកខាងក្រៅបន្ទប់ បានជួបជាមួយជនសង្ស័យខាងលើ ក៏បានទាក់ពាក្យសម្តីគ្នា​។ 

​ស្រាប់តែជនសង្ស័យស្ទុះទៅវាយជនរងគ្រោះ និងបានយកកាំបិតកាប់ត្រូវក្បាលជនរងគ្រោះរបួស ហើយត្រូវបានអ្នកជិតខាងនាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង​។ 

​បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab