adverise with khmeread 4bccc04a 16f6 4f1b 971c 95f2871e71fa

ទិវា​សិទ្ធិនារី ៖ យោធា​ពាក់​ស័ក្តិ​៥​បា​ញ់​គំរាម​ប្រពន្ធ​៣​គ្រាប់​ខឹង​ប្រពន្ធ​មិន​បើកទ្វារ​ផ្ទះ​ឱ្យ​

   ភ្នំពេញ ៖ មន្ត្រី​យោធា​ពក់​ស័ក្តិ​៥​ម្នាក់​ខឹង​ប្រពន្ធ​មិន​បើកទ្វារ​ឱ្យ​បាញ់​បី​គ្រាប់​គំរាម​ប្រពន្ធ នៅពេល​សមត្ថកិច្ច​ចុះ​ចាប់​ដល់ផ្ទះ​។​

   អំពើ​បាញ់បោះ​សេរី​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​ទី​យប់​អា​ធ្រា​ត្រ​ថ្ងៃទី​8​ខែ​មិនា ឆ្នាំ 2016 ត្រង់ចំណុច​ភូមិ​រោងចក្រ ក្រុម​5 ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

   ជនបង្ក​ឈ្មោះ​ជន​ដែល​បាញ់​នោះ ឈ្មោះ​កែ ស៊ី​ម ហៅ (​អាន​) ជា​យោធា​ឋានន្តរសក្ដិ វរសេនីយ៍ឯក ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ RX300​ព ណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2T -3344 ។​

  ​ តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហ​តុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ជនបង្ក​ខាងលើ​ជិះ​រថយន្ត​មួយគ្រឿង​មក​លុះ​មកដល់​មុខផ្ទះ​ដោយសារតែ​ហៅ​ប្រពន្ធ​បើកទ្វារ​តែ​មិន​បើកទ្វារ​ឱ្យ ក៍​ទាញ​កាំភ្លើង​មក​បាញ់​ចំនួន​បី​គ្រាប់​តែ​ផ្ទុះ​តែ​ពីរ​គ្រាប់​ប៉ុណ្ណោះ​។ រីឯ​មួយ​គ្រាប់​ទៀត​មិន​ផ្ទុះ​នោះទេ ។​

    បន្ទាប់មក​សមត្ថកិច្ច​ឡោម​ព​ទ្ធ័​ផ្ទះ​ខាងលើ​ដែលមាន​ម្ចាស់​បាន​បង្ក​ការភ័យខ្លាច​បាញ់បោះ​សេរី​ដូច្នេះ ។​

    បើតាម​ការ​ខ្សឹ​ន​ខ្សៀវ​តាម​ប្រជាពលរដ្ឋ​នៅ​ជិត​ផ្ទះ​ជនបង្ក​ថា​អ្នក​ខាងលើ​តែងតែ​បាញ់បោះ​ដោយ​សេរី​នៅ​ម្ដុំ​កន្លែងកើតហេតុ​ពេល​គេ​ស្រវឹង​ហើយ​ពេល​បើកបរ​តាមផ្លូវ​៕​

adverise with khmeread

មតិយោបល់