រថយន្ត៤គ្រឿងបុកប៉ះបន្តគ្នានៅផ្លូវជាតិលេខ៤,តែមិនមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតទេ

ព្រះសីហនុ​ ៖  មានគ្រោះថ្នាក់ចរាចរណ៍រថយន្ត៤គ្រឿងបុកប៉ះបន្តគ្នានៅផ្លូវជាតិលេខ៤ ត្រង់ចំណុចហួសស្ពានចុះពីពេជ្រនិលចន្លោះគីឡូម៉ែត្រ ១០៧, ១០៨ ចំណុចផ្លូវកោង ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំចំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺនាវេលាម៉ោងជិត៧ព្រឹក ថ្ងៃ២៤ កុម្ភៈ ២០១៩នេះ​ សំណាងល្អ មិនមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតទេ មានតែអ្នករងរបួសខ្លះ ព្រមទាំងរថយន្តរងការខូចខាត។ 

សមត្ថកិច្ចនិយាយថា​ រថយន្តដែលបុកបន្តគ្នានេះមានចំនួន៤គ្រឿង ក្នុងនោះបើតាមរបាយការណ៍អង្កេតពីសមត្ថកិច្ចបញ្ជាក់ថា រថយន្តមួយគ្រឿង ម៉ាក Higlander ពណ៌​ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AI ១៩៥៨ បើកបរដោយឈ្មោះ មុយ ឆាយ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទិសដៅពីភ្នំពេញឆ្ពោះទៅ ខេត្តព្រះសីហនុ។ 

លុះមកដល់ចំណុចខាងលើបានបុកប៉ះជាមួយរថយន្តធំម៉ាក HINO ពណ៌ ត្រួយចេក ពាក់ស្លាកលេខ ព្រះសីហនុ ៣A ៨៩៩៥ (អ្នកបើកបររត់គេចបាត់) ក្នុងទិសដៅស្របគ្នា។ ភ្លាមនោះរថយន្ត Higlander បានរេចង្កូតមកឆ្វេងរួចជ្រុលទៅបុកជាមួយរថយន្តធំមួយគ្រឿងទៀត ម៉ាក Fuso ពណ៌ត្រួយចេក លាយខៀវ ពាក់ស្លាកលេខភ្នំពេញ៣A ៥៩៥៦ (ផ្ទុកកុងតីន័រក្រុមហ៊ុនអ៊ុយញ៉ុង) បើកបរដោយឈ្មោះ យ៉ូង បារាំង ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅ ភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទិសដៅផ្ទុយគ្នា។ 

រីឯរថយន្ត Hino ក៏បានជ្រុលចង្កូតមកឆ្វេងដៃដូចគ្នារួចបានបុកប៉ះជាមួយរថយន្ត sienna ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AJ ០៥១១ បើកបរដោយឈ្មោះ ឈិត សុភី ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង (ទិសដៅផ្ទុយគ្នា)។    
    
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតទេ មានតែអ្នករងរបួសខ្លះនិងរថយន្តរងការខូចខាត៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab