រថយន្តបុកម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅស្រុកប្រាសាទបាគង

​សៀមរាប​ ៖ មានករណីគ្រោះថា្នក់ចរាចរណ៍នៅត្រង់ចំណុចភូមិរលួសលិច ឃុំរលួសស្រុកប្រាសាទបាគង​ ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦ បណ្តាលឱ្យស្លាប់ របួសធ្ងន់ម្នាក់ ខូចម៉ូតូមួយគ្រឿងថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង៩ និង១០នាទីយប់។
 
​លោកវរសេនីយ៍ឯក មិន ចន្ថា អធិការប៉ូលិសស្រុកប្រាសាទបាគង បានឱ្យដឹងថា​ ដំបូងមានរថយន្ត ហ៊ីយិនដាយ​​​​​​​ពណ៌សពាក់ផ្លាកលេខត្បូងឃ្មុំ​​​ 3A 0930 បើកបរដោយបុរសម្នាក់ (មិនស្គាល់ឈ្មោះ) ដែលបើកបរមានទិសដៅពីជើងទៅត្បូងបត់ទៅកើត។ 

​លុះមកដល់ត្រង់ចំណុចកើតហេតុក៏បាន​ប៉ះទង្គិច និងម៉ូតូ M slas ពណ៌ខៀវ មានស្លាកលេខសៀមរាប 1AC-0713 ដែលបើកបរដោយ ឈ្មោះ ​ម៉ោញ​​​​​​​​ សាន់​​ ប្រុស អាយុ១៨ឆ្នាំ នៅភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ​ខេត្តសៀមរាប (ស្លាប់​)​ ឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ ធៀប ញក់ ប្រុស អអាយុ២០ឆ្នាំនៅភូមិខ្វៅ ឃុំខ្វៅ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានទិសដៅពីកើតទៅលិច។

​ក្រោយពីកើតហេតុខាងលើកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋានស្រុកដើម្បីរង់ចាំការ ដោះស្រាយតាម នីតិវិធីច្បាប់។ សាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab