ឃាត់ក្រុមអ្នកលេងល្បែងស៊ីសង៣នាក់ នៅស្រុកបន្ទាយអំពិល

ឧត្តរមានជ័យ​ ៖ ក្រុមអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចល្បាតនៅពេលយប់ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៩ និង៥៩នាទីយប់ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចភូមិ ចាន់ក្រហមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅផ្ទះរបស់ឈ្មោះ ហេង សារឿន ភេទប្រុស។ 

​លោកវរសេនីយ៍ត្រី សំ សាត អធិការរងស្រុកបន្ទាយអំពិល បានដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍អំពិល ចេញល្បាតនៅតាមភូមិសាស្រ្តសំខាន់ៗ កាលពីវេលាម៉ោង៩ និង៥៩នាទី យប់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៩ បានបង្ក្រាប បានករណីលេងល្បែងស៊ីសងខុសច្បាប់ នៅចំណុចភូមិ ចាន់ក្រហមសែនជ័យ ឃុំអំពិល បានឃាត់ខ្លួនមនុស្សចំនួន ០៣ នាក់។

​លោកបានបន្តថា​ ក្រុមនាក់លេងល្បែងស៊ីសងចំនួន៣នាក់ខាងលើនោះ រួមមាន​ ១.ឈ្មោះ សុខ ពៅ ភេទប្រុស អាយុ៥៥​ឆ្នាំ រស់នៅភូមិជប់គគីខាងកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ, ២.ឈ្មោះ ថៃ សុភាក់ អាយុ ៣៥ ឆ្នាំ រស់នៅភូមិ ចាន់ក្រហមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និង៣.ឈ្មោះ ហឿន ហួន ភេទប្រុស អាយុ៤៩​ឆ្នាំ រស់នៅភូមិចាន់ក្រហមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចដកហូតបាន វត្ថុតាងមួយចំនួន​​។ 

​បន្ទាប់មក ប៉ូលិសស្រុកបានធ្វើការអប់រំណែ នឹងធ្វើកិច្ចសន្យារួចហើយបានបញ្ជូនឱ្យត្រឡប់ទៅផ្ទះវិញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab