ពិតជាអស្ចារ្យ!!! កំពូលស្មាតហ្វូន Samsung Galaxy S10|S10+ បានលេចរូបរាងពិតហើយ!

ភ្នំពេញ ២២ កុម្ភៈ ២០១៩ ៖ បន្ទាប់ពីព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏គួរជាទីមោទនៈរបស់ក្រុមហ៊ុនសាមសុងដែលបានដាក់បង្ហាញនូវរូបរាងពិតនៃកំពូលស្មាតហ្វូន Samsung Galaxy S10|S10+ ជូនដល់ពិភពលោកទាំងមូលពីទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅម៉ោង១១ព្រឹក  ថ្ងៃទី២០ កុម្ភៈ ត្រូវនឹងម៉ោង២យប់  ថ្ងៃទី២១ កុម្ភៈនៅកម្ពុជា។ ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានអញ្ចើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើននាក់ជួបជុំគ្នាទស្សនាការផ្សាយផ្ទាល់នៅឯសណ្ឋាគារ ហ្គាឌិន ស៊ីធី ដើម្បីជាសាក្សីនៃការបង្ហាញជាសាកលនៃកំពូលស្មាតហ្វូនដ៏ជាទីមោទនៈរបស់ក្រុមហ៊ុនសាមសុងជាមួយនឹងខួប១០ឆ្នាំនៃSamsung Galaxy ដែលពិភពលោកកំពុងរង់ចាំនេះ។

Samsung Galaxy S10 មិនត្រឹមតែមានរូបរាង ស្អាត កាលីប ទាន់សម័យ និងទាក់ទាញបំផុតប៉ុណ្ណោះទេ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះក៏បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Infinity-O Display, Ultrasonic Fingerprint, Wireless Power Share, and Pro-Grade Camera យ៉ាងល្អបំផុតសម្រាប់បទពិសោធន៍ថ្មីដែលមិនធ្លាប់មានក្នុងឆ្នាំ ២០១៩ ផងដែរ ។

លោក រតនា សោភ័ណ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ នៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន ហើយយើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថាម៉ូឌែល Samsung Galaxy S10 |S10+ ប្រចាំឆ្នាំ ២០១៩ នេះនឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ដែលកំពុងស្វែងរក និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូននេះ” ។

សូមបញ្ជាក់ផងដែរថា Samsung Galaxy S10|S10+ នឹងដាក់ឲ្យកម្ម៉ង់ទិញទុកមុន(Pre-order) នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ កុម្ភៈ ដល់ ៥ មីនា ២០១៩ ជាមួយជម្រើស៣ពណ៌ គឺ ខ្មៅ ស និង បៃតង។សូមអញ្ជើញទៅហាងដែលមានស្លាកសញ្ញា Pre-order ឬហាងដែលនៅជិតលោកអ្នកបំផុត។

លក្ខខ័ណ្ឌផ្សេងត្រូវបានអនុវត្ត

សូមមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃកំពូលស្មាតហ្វូន Samsung Galaxy S10 |S10+ដំបូងបំផុតឱ្យបានមុនគេនៅថ្ងៃនេះភ្លាមទៅ!

adverise with khmeread
PR
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab