adverise with khmeread D55d074e 335b 4841 bcdf 91d6d1ef6cf1

បុរស​ពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​លាក់ទុក​គ្រឿងញៀន​

    ភ្នំពេញ ៖ បុរស​ពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​លាក់ទុក​គ្រឿងញៀន​ចំនួន​មួយកញ្ចប់​ធំ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង2​យប់​ថ្ង​ទី​8​ខែ​មិនា​ឆ្នាំ​2016 ត្រង់ចំនុច​ភូមិ​រោងចក្រ ក្រុម​5 ផ្លូវលំ សង្កាត់​ភ្ន​ញ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ រុន នុ​រិន្ទ​រស្មី អាយុ 33​ឆ្នាំ មុខរបរ​យោធា ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កើតហេតុ ម្នាក់ទៀត​ឈ្មោះ រស តុលាអាយុ ​33​ឆ្នាំ មុខរបរ​លក់​សាច់​និង​ទិញ​ឆ្កែ មាន​ស្រុកកំណើត​ក្នុងភូមិ ក្បាលកោះ ឃុំ​ពោធិ៍​ញាណ ស្រុក​ស្វាយរៀង ខេត្តស្វាយរៀង និង​ម្នាក់ទៀតមានឈ្មោះ អ៊ុំ ចំរើន អាយុ​30​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់នៅ​ផ្ទះជួល ស្រុកកំណើត​ក្នុងភូមិ​រកា​រោង ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

    តាម​ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​ក្រោម​ការដឹកនាំ​របស់លោក អធិការ​ខណ្ឌ​សែន​សុខ លោក ម៉ក់ ហុង បានដឹកនាំ​កំលាំង​ចុះ​ទប់ស្កាត់​បទល្មើស​នៅ​ចំនុចកើតហេតុ​ខាងលើ​បន្តិចក្រោយមក​មាន​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូ​ូ​តូ​មក​កាត់​យ៉ាង​លឿនពេលនោះ​កំលាំង​សង្ស័យ​ក៍បាន​ឃាត់​ឆែកឆេរ​សួរនាំ​បាន​រកឃើញ​ថ្នាំញៀន​មួយកញ្ចប់​ធំ ហើយ​ក្រោយពី​ការសួរនាំ​របស់​សមត្ថ​កិច្ច​រួចមក​កំលាំងសមត្ថកិច្ច​រួមជាមួយ​កំលាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​បាន​បន្ត​ឆែកឆេរ​ផ្ទះជួល​ជនសង្ស័យ​ក៍បាន​ឃាត់ខ្លួន​បាន​ម្នាក់​ទៀតហើយ​ឆែកឆេ​ផ្ទះ​រកឃើញអាវុធខ្លី​មួយ​ដើម ម៉ាករូ​ឡូ ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន  ស្លាក​លេខ​ម៉ូតូ ។ ជនសង្ស័យ​ខាងលើ​សង្ស័យ​ពាក់​ព​ន្ធ័​និង​បទល្មើស​ឆក់ និងចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​។​

     ក្រោយពី​កើតហេតុ​ជនសង្ស័យ​ទាំងបី​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការរងចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់