លេងហ្គេមភ្លេចបាយភ្លេចទឹក រហូតដល់ថ្នាក់ម្តាយយកបាយមកបញ្ចុកដល់ហាងអ៊ីនធឺណេត

នេះគឺជាទិដ្ឋភាពដ៏រំខានអារម្មណ៍មួយ ដែលម្តាយមួយរូបត្រូវបានបង្ខំចិត្តបញ្ចុកបាយដល់កូនប្រុសវ័យ ១៣ឆ្នាំរបស់ខ្លួន អំឡុងការងប់នឹងការលេងហ្គេម ៤៨ម៉ោងជាប់មិនព្រមឈប់នៅឯហាងកាហ្វេអ៊ីនធឺណេតមួយកន្លែង ពេលដែលក្មេងប្រុសរូបនេះបានបដិសេធចេញពីមុខកញ្ចក់កុំព្យូរទ័រដើម្បីស៊ីបាយ។

អ្នកស្រី Lilybeth Marvel វ័យ ៣៧ឆ្នាំ និយាយថា គាត់ចាប់ផ្តើមព្រួយបារម្ភខ្លាំងកាលពីពីរឆ្នាំមុន ពេលដែលកូនស្រីរបស់គាត់ឈ្មោះ Carlito Garcia បានចាប់ផ្តើមអង្គុយលេងហ្គេមយូរម៉ោងនៅឯហាងអ៊ីនធឺណេតកាហ្វេមួយកន្លែងក្នុងខេត្ត Nueva Ecija ប្រទេសហ្វីលីពីន។

ខាងក្រោមនេះជាវីដេអូបង្ហាញពីសកម្មភាពបញ្ចុះបញ្ចូលរបស់អ្នកស្រី ឱ្យ Carlito ទទួលទានអាហារពេលព្រឹក ដែលអ្នកស្រីកំពុងព្យាយាមបញ្ចុកកូន អំឡុងការអង្គុយលេងហ្គេមយ៉ាងហំហួនកាលពីសប្តាហ៍មុន៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab