លេចមុខគីម ជុងអ៊ុនក្លែងក្លាយម្នាក់ទៀតនៅហូជីមិញ ខណៈគីមក្លែងក្លាយនៅហាណូយត្រូវបានបណ្តេញចេញពីវៀតណាម

បុរសមុខស្រដៀងគ្នាទៅនឹងមេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន ម្នាក់ទៀតបានបង្ហាញខ្លួននៅក្នុងតំបន់កម្សាន្តដ៏ពេញនិយមមួយរបស់ទីក្រុងហូជីមិញ កាលពីយប់ថ្ងៃអាទិត្យ ហើយតែមួយភ្លែតសោះ គាត់ត្រូវបានហ៊ុមព័ទ្ធដោយប្រជាជនក្នុងស្រុក និងអ្នកទេសចរជាច្រើន។

លោក គីម ជុងអ៊ុន ក្លែងក្លាយរូបនេះត្រូវបានប្រទះឃើញកំពុងដើរនៅតាមបណ្តាយផ្លូវ​ Bui Vien Walking Street ក្នុងសង្កាត់ District 1 កាលពីយប់ម្សិលមិញនេះ ក្នុងប្រទេសវៀតណាម។

មនុស្សជាច្រើនបានព្យាយាមផ្តិតរូបភាពជាមួយគាត់ ខណៈដែលមនុស្សមួយចំនួនទៀតថែមទាំងបានផ្តិតវីដេអូបន្តផ្ទាល់បង្ហោះចូលទៅក្នុងបណ្តាញសង្គម Facebook ទៀតផង។

អំឡុងបទសម្ភាសន៍ខ្លីជាមួយនឹងវេបសាយ Tuoi Tre បុរសរូបនេះបាននិយាយថាគាត់គឺជានាគត្រកូលគីម ដែលគាត់គឺជាជនជាតិកូរ៉េខាងត្បូងមួយរូប ដែលបានរស់នៅក្នុងប្រទេសវៀតណាមអស់រយៈពេលបួនខែមកហើយ។

លោក គីម ក្លែងក្លាយរូបនេះបច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេសមួយរូបនៅក្នុងតំបន់ភាគខាងត្បូងនៃទីក្រុងហូជីមិញ។

គាត់បានក្លែងធ្វើជាមេដឹកនាំកូរ៉េខាងជើងបែបនេះអស់រយៈពេលប្រាំពីរឆ្នាំមកហើយ ខណៈដែលគាត់បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនមួយចំនួនរួមមាន សហរដ្ឋអាមេរិក ចិនដីគោក ហុងកុង និងកន្លែងដទៃទៀត។

គាត់បានបញ្ជាក់ថា គ្រប់យ៉ាងគឺគ្រាន់តែសម្រាប់ការកម្សាន្តអារម្មណ៍សម្រាប់គាត់ និងប្រជាជនដទៃទៀតប៉ុណ្ណោះ ហើយគាត់បន្ថែមថា គាត់មិនបានទទួលកម្រៃអ្វីឡើយសម្រាប់ "ការធ្វើត្រាប់តាម" មេដឹកនាំកូរ៉េខាងជើងមួយនេះ។

ហើយស្របពេលដូចគ្នានេះដែរ កាលពីយប់ថ្ងៃអាទិត្យគីម ជុងអ៊ុនក្លែងក្លាយឈ្មោះ Howard X ម្នាក់ទៀតនៅហាណូយ ត្រូវបានបណ្តេញចេញពីវៀតណាម នៅមុនពេលគីមជុងអ៊ុនមែនទែនមកដល់៕ 


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab